Yearendyearend1140x150

ក្រសួងសុខាភិបាលតម្រូវឱ្យរថយន្តដឹកអ្នកដំណើរលើសពី១០នាក់ពង្រឹងអនាម័យ ដើម្បីទប់ស្កាត់កូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំឱ្យម្ចាស់រថយន្តដឹកអ្នកដំណើរ ដែលផ្ទុកអ្នកដំណើរនឹងទំនិញមួយចំនួន រួមមានរថយន្តក្រុងធនធំ និងរថយន្តក្រុងធនតូចទាំងអស់ ដែលមានផ្ទុកអ្នកដំណើរលើសពី១០នាក់ ត្រូវពង្រឹងគុណភាពអនាម័យរបស់ខ្លួន ដើម្បីចូលរួមការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីណែនាំក្រសួងបានបញ្ជាក់ថា គ្រប់រថយន្តទាំងអស់ត្រូវបើកបង្អួច បិទម៉ាស៊ីនត្រជាក់ ត្រូវអោយអ្នកដំណើរពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាកុល និងធ្វើតាមសេចក្តីប្រកាសផ្សេងៗ ដែលដាក់ចេញដោយក្រសួងសុខាភិបាលផ្ទាល់។វិធានការនេះបានចាប់អនុវត្តន៍ពី០៥ មេសា ឆ្នាំ២០២០។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានប្រកាសថាខ្លួននូវតែបន្តគាំទ្រដល់សាធារណៈជនទាំងអស់អនុវត្តន៍នូវវិធានការផ្សេងៗ និងសេចក្តីណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការឆ្លងរាលដាននៃកូវី១៩ នឹងការកាត់ផ្តាច់ចំពោះការឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឬតាមបណ្តាសមាគមន៍ឯទៀត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង