Cct850x100 1
1800px x h300px kh

កំពង់ចាមប្រកាសរកឃើញវិជ្ជមានកូវីដចំនួន៨៩នាក់គិតត្រឹមថ្ងៃទី ១៥ កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង៖ ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅខេត្តកំពង់ចាម។
រូបភាព រដ្ឋបាលខេត្ត

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ១៥ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៨៩នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ១១៣នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាពលរដ្ឋចំនួន៨៩នាក់ ដែលវិជ្ជមានកូវីដ១៩ ភាគច្រើនជាប្រជាជននៅក្រុងកំពង់ចាម ស្រុកចំការលើ ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកកងមាស និងស្រុកមួយចំនួនទៀត ហើយជាកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន១.០៣០ នាក់។ 

តាមប្រភពដដែល ក៏មានករណីជាសះស្បើយកូវីដ១៩ចំនួន១១៣នាក់ផងដែរ ដែលគិតមកដល់ពេលនេះ ខេត្តកំពង់ចាមមានអ្នកជាសះស្បើយចំនួន២, ១០៨នាក់។ អ្នកជំងឺ ទាំង១១៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅ វិទ្យាល័យព្រះសីហនុ។ 

បច្ចុប្បន្ននេះ អ្នកជំងឺទាំង ៨៩នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ(អ្នកកំពុងសម្រាកព្យាបាល ចំនួន ៨៦២នាក់) និងបន្តស្រាវជ្រាវរក អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច៕ 

ពាក្យទាក់ទង: កូវីដ១៩
Khcct banner

អត្ថបទទាក់ទង