ចិន៖ ទឹកជំនន់មកពីភ្លៀងធ្លាក់ខ្លាំងនៅខេត្តស៊ីឈួនភាគនិរតីប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនចំនួន ៥៨៩.៤០០ នាក់ នៅក្នុងទីក្រុងចំនួន ៧ គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ នេះបើយោងតាមស្ថិតិពីការិយាល័យកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតខេត្តស៊ីឈួន។