Yearendyearend1140x150

ផ្សារអូឡាំពិច បានបិទទាំំងស្រុង ក្រោយរកឃើញអ្នកវិជ្ជមានកូវីដចំនួន១៨នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
អាជីវករផ្សារអូឡាំពិច រៀបចំបិទតូបក្រោយដឹងថាមានអ្នកវិជ្ជមានកូវីដចំនួន១៨នាក់ 


ភ្នំពេញ៖ ផ្សារអូឡាំពិច បានបិទខ្ទប់ទាំងស្រុងនាព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញអ្នក វិជ្ជមានកូវីដ១៩ចំនួន១៨នាក់ ក្នុងនោះមានសន្តិសុខផ្សារចំនួន១៤នាក់ និងគណកម្មការផ្សារចំនួន៤នាក់។

បើតាមការបញ្ជាក់ពីអាជ្ញាធរ អ្នកទាំង១៨នាក់នេះ បានយកសំណាកកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ អ្នកទាំងនោះត្រូវបានយកទៅធ្វើចត្តាឡីស័កតាមមណ្ឌមចត្តាឡីស័កផងដែរ។

ទន្ទឹមនឹងនេះ អាជ្ញាធរបានប្រកាសឱ្យអាជីវករទាំងអស់នៅក្នុងផ្សារអូឡាំពិចទាំងអស់ ទៅយកសំណាកនៅវិទ្យាល័យទូលស្វាយព្រែ។

សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះគណៈកម្មការផ្សារអូឡាំពិច បានប្រកាសបិទផ្សារភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរ ដោយបានសំរុកបិទតូបយ៉ាងប្រញាប់ប្រញាល់ ចំណែកអាជីវករខ្លះបានដឹកអីវ៉ាន់យ៉ាងលឿនសំដៅទៅផ្ទះរៀងៗខ្លួន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង