Cct850x100 1
1800px x h300px kh

ចិន៖ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកជាជនគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ«ខ្សែក្រវាត់ និងផ្លូវ»

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន 

ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកគឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ នៅក្នុងរដ្ឋធានីប៉េកាំងប្រទេសចិនថ្នាក់ដឹកនាំ រដ្ឋមន្រ្តីក្រសួងការបរទេសជាច្រើនបានអញ្ជើញចូលរួម។

ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជាដឹកនាំសន្និសីទជាន់ខ្ពស់នេះ។ក្នុងនោះឯកឧត្តម Wang Yi បានគូសបញ្ជាក់ថា បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកគឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។ ភាគីចិនរីករាយសហការជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីជំរុញការអភិវឌ្ឍ ខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ ផ្តល់ដំណោះស្រាយអាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ការប្រយុទ្ធប្រឆាំងលើជំងឺវីរុស បញ្ចូលកម្លាំងរស់រវើកនៃអាស៊ី-ប៉ាស៊ីហ្វិកទៅក្នុងទំនាក់ទំនងសកលលោក និងបង្ហាញពីទំនុកចិត្តអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំនោះដែរ។ថ្លែងក្នុងកិច្ចប្រជុំឯកឧត្ដម ប្រាក់ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំខាងលើនេះមានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួលប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។ 

បើតាមឯកឧត្តមរដ្ឋមន្ត្រី បណ្តាប្រទេសគួរតែគាំទ្រពហុភាគីនិយមបើកចំហនិងយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ ធានាបានការទទួលបានវ៉ាក់សាំងកូវីដប្រកបដោយយុត្តិធម៌ រួមគ្នាសម្រេចបាននូវការស្តារសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព។

បណ្ដាភាគីតំណាងបានបង្ហាញពីការយល់ឃើញដូចគ្នាថា កិច្ចប្រជុំលើកនេះបានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគីក្នុងការតបទល់ជាមួយបញ្ហាប្រឈមជាសកលយ៉ាងទាន់ពេលវេលានិងសំខាន់ និងជួយជំរុញវឌ្ឍនភាពថ្មីៗកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ៕


Khcct banner

អត្ថបទទាក់ទង