Yearendyearend1140x150

កាំភ្លើង ២៦ ដើមត្រូវបានគេលួចចេញពីមូលដ្ឋានយោធាNarathiwatរបស់ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កាំភ្លើងអាកា១០២ ប្រភពរូប៖ The Star

ថៃ៖ តំបន់កងទ័ពទី ៤ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា កាំភ្លើងអាកា១០២ ចំនួន ២៦ ដើម ត្រូវបានគេលួចចេញពីមូលដ្ឋានយោធារបស់ខ្លួននៅNarathiwat កាលពីថ្ងៃទី ១៨ ឧសភា មិនមែន ២៨ ដូចសេចក្តីរាយការណ៍ដំបូងឡើយ។នេះបើយោងតាមសារព័ត៌មាន The Nation Thailand ។

ជនសង្ស័យមានឈ្មោះ Hazan Samae ត្រូវបានចាប់ខ្លួន ហើយបានសារភាពថាខ្លួនពិតជាបានលក់កាំភ្លើងនោះមែន។ ព័ត៌មានបន្ថែមអំពីជនសង្ស័យត្រូវបានដកហូតដោយហេតុផលសុវត្ថិភាព។

រហូតមកដល់ពេលនេះមន្រ្តីបានរកឃើញអាវុធដែលត្រូវបានលួចចំនួន ៦ ដើម ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានប្រើដោយក្រុមបះបោរ។ ការស្រាវជ្រាវកំពុងបន្តសម្រាប់មនុស្ស ២០ នាក់ដែលនៅសល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង