Cctime ezgif.com resize
Img 0571

សៀមរាបបិទ «ប៊ូទិក សាយនីងអង្គរ» បណ្ដោះអាសន្នពាក់ព័ន្ធករណីកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

សៀមរាប៖ រដ្ឋបាលខេត្ត ចេញសេចក្តីសម្រេចបិទប៊ូទិក សាយនីងអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ដែលជាទីតាំងពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ។

យោងតាមរដ្ឋបាលខេត្តសៀមររាប ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាននៃជំងឺកូវីដ-១៩  សម្រេចតបិទ ប៊ូទិក សាយនឹង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ត សៀមរាបប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១"។

យោងតាមប្រភពដដែល ការបិទនេះ ជាបណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅ ក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការ ចេញសេចក្តីសម្រេចជាថ្មី។ 

សូមជម្រាបជូនថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២៤នាក់ ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សៀមរាប កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង