Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកជាសះស្បើយ១៣៨០នាក់,ឆ្លងកូវីដថ្មី៣៥០នាក់និងស្លាប់៣នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៣៥០នាក់ ក្នុងនោះមានអ្នកដំណើរឆ្លងចូលពីបរទេស ០៩នាក់ និង ៣៤១នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ១៣៨០នាក់ ហើយករណីស្លាប់០៣នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២២,១៨៤នាក់ ជាសះស្បើយសរុបចំនួន ១២,១២០នាក់ ហើយករណីស្លាប់សរុប ១៥០នាក់៕


ពាក្យទាក់ទង: កូវីដ កម្ពុជា
Khcct banner

អត្ថបទទាក់ទង