Yearendyearend1140x150

រកឃើញអ្នកឆ្លងកូវីដ១៩ នៅខេត្តកណ្ដាលច្រើនជាងគេ បន្ទាប់ពីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង កាលដែលគ្រូពេទ្យទៅយកអ្នកវិជ្ជមានកូវីដកន្លងមក 

កណ្ដាល៖ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាលគឺជាខេត្តដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេនៅព្រឹកនេះ តែយ៉ាងណាមិញមិនទាន់ទទួលបានទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលនៅឡើយទេ។

យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថាបានបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាល រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង ខណៈខេត្តព្រះសីហនុ មានតែមួយ ១ ករណីគត់ប៉ុណ្ណោះ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៥០នាក់ជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ២០២១ និងជាសះស្បើយ ៧៣៩នាក់ និងស្លាប់ចំនួន ៤នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៧,៦២១នាក់ ជាសះស្បើយសរុបចំនួន ៦,៨៤៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១,០៧៧៨នាក់ ហើយករណីស្លាប់ ១១៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩ កណ្ដាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង