Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៧៦១នាក់ និងជាសះស្បើយ ១៦៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៩ ខែមេសា នេះ មានចំនួន ៧៦១នាក់បន្ថែមទៀត ក្នុងនោះមាន ៧៦០នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ១៦៦នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៧៦១នាក់ខាងលើ មាន១ករណីជាអ្នកដំណើរឆ្លងចូលកម្ពុជា និង៧៦០នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៤០៨នាក់ ហើយខេត្តកណ្ដាល ១៤៤នាក់ , ខេត្តព្រះសីហនុ ៨៣នាក់, ខេត្តបន្ទាយមានជ័យ ៦៧នាក់ , ខេត្តតាកែវ ១៥នាក់ , ខេត្តសៀមរាប ១៤នាក់, ខេត្តកំពង់ស្ពឺ ១៣នាក់ , ខេត្តកំពង់ចាម ០៦នាក់ , ខេត្តត្បូងឃ្មុំ ០៥នាក់  , ខេត្តព្រៃវែង ០៣នាក់ , ខេត្តកំពង់ធំ ០១ និងខេត្តកោះកុង ០១នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៣៤០២នាក់ ជាសះស្បើយចំនួន ៥១៥២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨១៥០នាក់ ហើយករណីស្លាប់ ៩៣នាក់៕













Khcct banner

អត្ថបទទាក់ទង