Cct850x100 1
1800px x h300px kh

បុរសមាន«ជំងឺទាចទឹកប្រចាំកាយ»ម្នាក់នៅ«ខេត្តកែប»បានស្លាប់ដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសានេះ បានប្រកាសដល់សាធារណជនឱ្យដឹងថា បុរសម្នាក់មាន«ជំងឺទាចទឹកប្រចាំកាយ» នៅស្រុកដំណាក់ចង្អើរ នៅខេត្តកែប បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នាល្ងាចម៉ោង៦ និង១០នាទី។ 

យោងតាមរបាយការណ៍ពី«មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប» បានឱ្យដឹងថា បុរសជនជាតិខ្មែរ មានអាយុ ៤១ឆ្នាំ រស់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បានចូលសម្រាកពេទ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង០០នាទី ដោយសារមាន«ជំងឺទាចទឹកប្រចាំកាយ» និងអាការៈក្តៅខ្លួន ក្អក។ តែដោយស្ថានភាពជំងឺមានការវិវត្ត ចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៦ និង១០នាទី។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យ ក៏បានយកសំណាកនៃសពធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ថា «សពមានផ្ទុកវីរុសកូវីដ-១៩»។

ដោយការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា បុរសខាងលើ នៅខេត្តកែប មានវ័យ ៤១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ លើអ្នកមាន«ជំងឺទាចទឹកប្រចាំកាយ»៕ 


Khcct banner

អត្ថបទទាក់ទង