Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៤៤៦នាក់ និងជាសះស្បើយ ១៣០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី ២១ ខែមេសា នេះ មានចំនួន ៤៤៦នាក់បន្ថែមទៀតជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ១៣០នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៤៤៦នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៣៣១នាក់ ហើយខេត្តព្រះសីហនុ ៨២នាក់, ខេត្តកណ្ដាល ២១នាក់, ខេត្តតាកែវ ០៥នាក់, ខេត្តកំពង់ស្ពឺ ០២នាក់, ខេត្តស្វាយរៀង ០១នាក់, ខេត្តបន្ទាយមានជ័យ ០១នាក់, ខេត្តបាត់ដំបង ០១នាក់, ខេត្តកំពង់ចាម ០១នាក់ និងខេត្តព្រៃវែង ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៨១៩៣នាក់ ជាសះស្បើយចំនួន ២៩២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥២០៤នាក់ ហើយករណីស្លាប់ ៥៩នាក់៕


Khcct banner

អត្ថបទទាក់ទង