Cct850x100 1
1800px x h300px kh

អ្នកជំងឺ«២នាក់»បន្ថែមទៀតស្លាប់ដោយសារជំងឺកូវីដជាករណីទី៤២ និង៤៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ លើជនជាតិខ្មែរចំនួន ០២នាក់ ដែលជាករណីទី៤២ និងទី៤៣ នៃអ្នកទទួលមរណភាពដោយវីរុសកូវីដនៅកម្ពុជា ដែលម្នាក់ជាបុរសអាយុ ៨២ឆ្នាំ និងម្នាក់ទៀតជាស្ត្រីអាយុ ៤១ឆ្នាំ។ 

ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ៖ បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅរសៀលម៉ោង២ និង០០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថាន ភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង៤ និង៤៥នាទី។

ដោយឡែក ស្រ្តីម្នាក់ទៀតជាជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ«មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន» នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៥ និង៤០នាទី បន្ទាប់ពីបានរកឃើញមានវិជ្ជមានវីដ-១៩។ ដោយស្ថានភាពជំងឺមិនបានធូរស្រាល ហត់ខ្លាំង គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅ«មន្ទីរពេទ្យហ្លួងម៉ែ» នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង៣ និង០០នាទី។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ យប់ម៉ោង១០ និង៣៥នាទី។ 

សរុបមក តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ «ជនជាតិខ្មែរទាំងពីរ»ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួច ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានធ្វើការចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕ 


Khcct banner

អត្ថបទទាក់ទង