Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៤៧៧នាក់ និងជាសះស្បើយ ៩៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧៧នាក់បន្ថែមទៀត ជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៩៦នាក់ផងដែរ។

ក្ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៤៧៧នាក់ខាងលើឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេមិនធ្លាប់មានពីមុន ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៤៥៤នាក់ ហើយខេត្តស្វាយរៀង ០៤នាក់, ខេត្តព្រះសីហនុ ០៦នាក់ , ខេត្តសៀមរាប ០១នាក់ , ខេត្តកណ្ដាល ០៤នាក់ ខេត្តតាកែវ ០៤នាក់ , ខេត្តកំពង់ធំ ០១នាក់ និងខេត្តព្រៃវែង ០៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤០៨១នាក់ ជាសះស្បើយចំនួន ២០៨០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩៧០នាក់ ហើយករណីស្លាប់ ២៦នាក់៕


Khcct banner

អត្ថបទទាក់ទង