Cct850x100 1
1800px x h300px kh

ក្រុមមនុស្សទាំង៨ត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ចាប់ពីថ្ងៃទី០១ខែមេសា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានសម្រេចផ្ដល់សិទ្ធិឱ្យក្រុមមនុស្សទាំង៨ អាចមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដបាន។ នេះយោងតាមការផ្សាយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ផ្សាយនៅថ្ងៃទី៣១មីនានេះ។

ក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន ក្រុមមនុស្សទី១គឺ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ រដ្ឋនិងឯកជន។ ក្រុមទី២ គឺ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ។ ក្រុមទី៣ គឺអ្នកសារព័ត៌មាន ដែលមិនទាន់ចាក់។ ក្រុមទី៤ គឺកងកម្លាំង និងមន្ត្រីមូលដ្ឋាន។ ក្រុមទី៥ គឺ មន្ត្រីរាជការស៊ីវិល និងបុគ្គលិកកិច្ចសន្យា។ ក្រុមទី៦ គឺ មន្ត្រី-បុគ្គលិក អគ្គិសនីកម្ពុជាទូទាំងប្រទេស។ ក្រុមទី៧ គឺ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុម កាណាឌីយ៉ាគ្រុប និងក្រុមទី៨ គឺ កម្មករ-កម្មការិនីតាមរោងចក្រមួយចំនួន។

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ដោយអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន ៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួង បានស្នើសុំអធ្យាស្រ័យពី ប្រជាពលរដ្ឋជុំរួមជាតិដែលមិនស្ថិតនៅក្នុងក្រុមមនុស្សខាងលើនេះ ក្រសួងស្នើសុំសូមមេត្តារង់ចាំ ប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួនទេនោះ ព្រោះវ៉ាក់សាំងមានកំណត់ចំនួន នៅពេលនេះ ហើយក្រសួង សង្ឃឹមថា នឹងអាចមានវ៉ាក់សាំងមកជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២១នេះ ដែលមួយ ផ្នែក គឺជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន និងមួយផ្នែកទៀត ជាជំនួយមកពីមជ្ឈមណ្ឌលកូរ៉ាក់ ដែលអាចផ្តល់ជូនបងប្អូនក្នុងក្រុមផ្សេងៗទៀតបាន នាពេលខាងមុខនេះ៕


ពាក្យទាក់ទង: កូវីដ វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង