Yearendyearend1140x150

BREAKING:វ៉ាក់សាំងSinopharm«៧០ម៉ឺនដូស»មកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
BREAKING:វ៉ាក់សាំងSinopharm«៧០ម៉ឺនដូស»ពេលមកដល់កម្ពុជា នៅយប់ថ្ងៃទី៣១មីនា២០២១នេះ (រូបភាព៖ The Cambodia China Times)

ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម»(Sinopharm) ចំនួន ៧០ម៉ឺនដូស ជាជំនួយឧបត្ថម្ភលើកទី២របស់ចិន មកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ដែលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទនេះ ដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន បានមកដល់កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។

ដើម្បីចូលរួមជួយដល់មិត្តកម្ពុជាភាគីចិន និងជួយជាវ៉ាក់សាំងដល់កម្ពុជាចំនួន ៣០ម៉ឺនដូស បន្ថែមលើក្របខណ្ឌវ៉ាក់សាំង ១លានដូស មកដល់ពេលនេះ វ៉ាក់សាំងជាជំនួយភាគីចិនជួយដល់កម្ពុជាចំនួន ១.៣លានដូស ក្នុងនោះកម្ពុជាបានទទួលវ៉ាក់សាំងលើកទីមួយចំនួន៦០ម៉ឺនដូស និងលើកទីពីរនៅថ្ងៃ៣១មីនានេះ ចំនួន ៧០ម៉ឺនដូសបន្ថែមទៀត ដើម្បីឱ្យប្រជាជនកម្ពុជា អាចប្រើវ៉ាក់សាំងបានឆាប់ថ្ងៃរហ័សក្នុងការកាត់បន្ថយអត្រានៃការឆ្លងកូវីដ-១៩៕

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinopharmចំនួន «៧០ម៉ឺនដូស»ជាជំនួយរបស់ចិនមកដល់កម្ពុជា ត្រៀមដឹកមកកម្ពុជា​ (រូបភាពនៅប្រទេសចិន)
វ៉ាក់សាំងបង្ការកូវីដ ត្រៀមដឹកមកកម្ពុជា​ (រូបភាពនៅប្រទេសចិន)
វ៉ាក់សាំងបង្ការកូវីដ ត្រៀមដឹកមកកម្ពុជា​ (រូបភាពនៅប្រទេសចិន)
យន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinopharmចំនួន «៧០ម៉ឺនដូស»ជាជំនួយរបស់ចិនមកដល់កម្ពុជា ជា«មិត្តភាពដែកថែប»។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង