Yearendyearend1140x150

ពលរដ្ឋដែលពាក់ព័ន្ធនឹងកក្កដា សោភ័ណ្ឌ សម្រុកតេស្តរកកូវីដ​

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលេរដ្ឋដែលរង់ចាំផ្ដល់សំណាកដើម្បីតេស្តរកកូវីដ១៩(រូបភាព​លោក វិន វ៉ាន់) 

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខេត្តតាកែវ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលកក្កដា សោភ័ណ្ឌ  នៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃ១២មីនា បានសម្រុកមកធ្វើតេស្តផ្ដល់សំណាកយ៉ាងច្រើនកុះករតាមការអំពាវនាវរបស់អាជ្ញាធរ។

នៅព្រឹកនេះ មន្ទីរសុខាភិបាលខេត្តតាកែវ ដោយរួមកិច្ចសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៣ស្រុក និងក្រុងមួយ រួមមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី  ព្រៃកប្បាស និងស្រុកប្រតិបត្តិក្រុងដូនកែវ បានចុះមកយកសំណាកពីប្រជាពលរដ្ឋដែលបានប៉ះផ្ទាល់ និងប្រយោល ជាមួយព្រឹត្តិការ១២ មីនា។

ក្នុងដំណើការចុះយកសំណាកនេះ មានកងទ័ពអាវសចូលរួមប្រមាណ៦០នាក់ ដើម្បីបើកយុទ្ធនាការប្រមូលវត្ថុសំណាកពីប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍១២មីនា ហើយសង្ស័យថាបានពាក់ព័ន្ធនិងបុគ្គលផ្ទុកកូវីដ១៩ កក្កដា សុភ័ណ្ឌ ក្នុងពីធីមង្គលការមួយកន្លែងនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១១ និងទី១២ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ។

បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅក្នុងទិដ្ឋភាពនេះគឺសង្កេតឃើញប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ឌនឹងព្រឹត្តិការណ៍ខាងលើបានភ្ញាក់រឭកនាំគ្នាអញ្ជើញមកផ្តល់វត្ថុសំណាកយ៉ាងច្រើនកុះករតាមការអំពាវនាវដោយទទូចរបស់អាជ្ញាធរគ្រប់លំបាប់ថ្នាក់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៣៧៧នាក់ ជាសះស្បើយចំនួន ១១៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១៨៦នាក់ ហើយករណីស្លាប់ ១១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង