Cct850x100 1
1800px x h300px kh

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកដំណើរការអាជីវកម្មអ៊ីនធឺណេតកាហ្វេ នៅភ្នំពេញជាបណ្ដោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រភពរូបភាព៖ WD/K. James 

ភ្នំពេញ៖ ហាងកាហ្វេ ឬទីកន្លែងដែលបម្រើសេវាអ៊ីនធឺណេតគិតម៉ោង ដែលមានទីតាំងក្នុងរាជធានីភ្នំពេញនឹងត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយសារតែបញ្ហាកូវីដនៅភ្នំពេញមានហានិភ័យខ្ពស់។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកដំណើរការអាជីវកម្មសេវាអ៊ុនធើណេត វិស័យព័ត៌មាន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបច្ចុប្បន្នស្ថានភាពនៃការឆ្លង និងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍២០កុម្ភៈ” មិនទាន់ បានបិទបញ្ចប់នៅឡើយ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ទៀតថា ការបិទបណ្ដោះអាសន្ននេះ ដោយសារតែថ្មីៗនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មវិស័យនេះ។ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៊ុនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាម្ចាស់អាជីវកម្មអឺនធើណេត វិស័យព័ត៌មានទាំងអស់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យមានប្រសិទ្ធភាព។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានពន្យល់ថា សាលារាជធានីភ្នំពេញបានសម្រេចបិទបណ្តោះអាសន្នតែលើហាងបម្រើសេវាកម្មអ៊ីនធើណែត(Internet Coffee)តែប៉ុណ្ណោះ ពោល គឺមិនមែនបិទហាងកាហ្វេដែលមានភ្ជាប់ការប្រើប្រាស់អ៊ីនធើណែតមិនគិតថ្លៃ ឬ Free WiFi នោះឡើយ។

សូមបញ្ជាក់ថា ពាក្យថាអ៊ីនធរណេតកាហ្វេ (Internet Coffee) នេះ គឺសំដៅទៅលើហាងណាដែលបម្រើតែលើការប្រើប្រាស់អ៊ីនធើណែតជាគោលសម្រាប់អ្នកដែលមានតម្រូវការសេវាអ៊ីនធើណែត។ សេវាអ៊ីនធើ

ពាក្យទាក់ទង: កូវីដ១៩
Khcct banner

អត្ថបទទាក់ទង