Yearendyearend1140x150

ផ្សាររាត្រីអនុគ្រោះឱ្យអាជីវករលក់ដូរបង់ថ្លៃតូបតែ៥០%រយៈពេល៣ខែ ដោយសារវិបត្តិកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការប្រគុំតន្រ្តី និងទិដ្ឋភាពផ្សារ ( រូបភាព The Phnom Penh Night Market) 


ភ្នំពេញ៖ អាជីវករដែលកំពុងប្រកបរបរលក់ដូរនៅផ្សាររាត្រី ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃតូប៥០% ដោយមិនតម្រូវឱ្យអាជីវករបង់ប្រាក់ពេញថ្លៃនោះទេ ក្នុងរយៈពេល៣ខែ ដោយសារតែវិបត្តិបញ្ហាកូវីដ១៩។

បើតាមលិខិតពី ការិយាល័យរដ្ឋបាល នៃផ្សាររាត្រីបានឱ្យដឹងថា ដោយសារតែស្ថានភាពជាក់ស្ដែងនៃដំណើរការលក់ដូររបស់អាជីវករក្នុងផ្សារក៏មិនមានភាពល្អប្រសើរស្របពេលដែលព្រឹត្តិការណ៍២០កុម្ភៈនៅតែបន្តមានអ្នកឆ្លងថ្មី និងដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់កូវីដ១៩ ទើបខាងផ្សារសម្រេចបញ្ចុះតម្លៃថ្លៃបង់តូប៥០% រយៈពេលបីខែ និងផ្អាកការប្រគុំតន្រ្តី។

ខាងគណកម្មការផ្សារបានបញ្ជាក់ថា ក្រុមហ៊ុននឹងសំរេចបញ្ចុះតម្លៃតូប៥០% ជូនដល់អាជីវកររយៈពេល៣ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០២១តទៅ។

ម្យ៉ាងវិញទៀត ក្រោយការចុះជូនរយៈពេល៣ខែនេះរូច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្ដែងបន្តទៀតផងដែរ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនសំរេចផ្អាកការប្រគុំតន្រ្តីបណ្ដោះអាសន្ន រហូតដល់ស្ថានភាពកូវីដ១៩ បានប្រសើរឡើងវិញ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍២០ កុម្ភៈគិតមកត្រឹមថ្ងៃទី ២០ មីនា ឆ្នាំ២០២១ គឺមានរយៈពេលមួយខែហើយ ដោយឡែកចំនួនអ្នកឆ្លងវិញបានកើនដល់ជាងមួយពាន់នាក់ ដែលច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ និងមានអ្នកស្លាប់ចំនួន៣នាក់មកហើយ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង