Yearendyearend1140x150

ឡឥដ្ឋមួយកន្លែងនៅកំពង់ចាម ផ្អាកបណ្ដោះអាសន្នក្រោយរកឃើញអ្នកផ្ទុកកូវីដម្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


សកម្មភាពគ្រូពេទ្យចុះយកសំណាក កម្មករនៅឡឥដ្ឋក្នុងស្រុកកងមាស (រូបភាព រដ្ឋបាលខេត្តកំពង់ចាម) 

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម ចុះផ្អាកអាជីវកម្មសិប្បកម្មឡឥដ្ឋមួយកន្លែង នៅភូមិអូរកណ្តា ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីរកឃើញបុរសម្នាក់មានវិជ្ជមានកូវីដ-១៩ ចូលទៅស្នាក់នៅជាមួយក្រុមគ្រួសារក្នុងសិប្បកម្មនោះ។

រដ្ឋបាលខេត្តកំពង់ចាម បានចេញលិខិតផ្អាកដំណើរការនៃសិប្បកម្មឡឥដ្ឋក្នុងស្រុងកងមាស ខេត្តកំពង់ចាម បន្ទាប់ពីមានការស្រាវជ្រាវរកឃើញថាមានបុរសម្នាក់វិជ្ជមានកូវីដ១៩ ឈ្មោះ មុី ស៊ីថាន  បានមកស្នាក់នៅផ្ទះកម្មករ នៅក្នុងសិប្បកម្មខាងលើ និងបានជួបជុំសមាជិកគ្រួសារដែលកំពុងស្នាកនៅសិប្បកម្មនេះ។

យោងតាមវិធានការរបស់់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល់ គឺរដ្ឋបាលខេត្តសម្រេចចុះបិទទីតាំងផលិតឥដ្ឋនេះបណ្ដោះអាសន្ន ដើម្បជាការងាយស្រួងក្នុងការទប់ស្កាត់ និងធ្វើការទៅតាមមុខសញ្ញាពាក់ព័ន្ធ ដើម្បីយកមកធ្វើចត្តាឡីស័ក។

ដោយឡែក ចំពោះកម្មករដែលប៉ះពាល់ដោយប្រយោល គឺត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះ ដើម្បីបន្តតាមដានសុខភាព និងយកសំណាកមកពិនិត្យ។

សូមជម្រាបជូនថា  គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៦៥នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង