Cct850x100 1
1800px x h300px kh

ចំណូលពីការលក់បណ្ណទេសចរនៅរមណីយដ្ឋានអង្គរ មានការធ្លាក់ចុះយ៉ាងខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តំបន់ទេសចរ អង្គរវត្តក្នុងខេត្តសៀមរាប ក្នុងកំឡុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនានៅតំបន់់ទេសចរណ៍ ក្នុងខេត្តសៀមរាបគឺរមណីយដ្ឋានអង្គរមានការធ្លាក់ចុះយ៉ាងគំហុកបើធៀបនិងឆ្នាំកន្លងទៅ។

បើតាមគ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចំណូលដែលបានមកពីការចូលទស្សនាក្នុងខែកុម្ភៈនៅឆ្នាំនេះ មានការធ្លាក់ចុះច្រើនណាស់ ដោយសារតែមានចំនួនភ្ញៀវទេសចរបរទេសចំនួនតែ២,៩៨១។

តាមប្រភពដដែលបន្តថា ចំនួនភ្ញៀវដែលមាននេះ បើប្រៀបធៀបនិងខែកុម្ភៈឆ្នាំ២០២០ មានការធ្លាក់ចុះខ្លាំង ទៅដល់-៩៧,៤៩% រីឯចំណូលវិញទទួលបានតែ ១២២,៣៥៧ដុល្លារ ហើយបើប្រៀបធៀបទៅនិងខែកុម្ភៈ ឆ្នាំ២០២០ដដែល គឺធ្លាក់ចុះ-៩៧,៨៤%។

បើតាមទិន្នន័យពីគ្រឹះស្ថានអង្គរដដែលបានបន្ថែមថា ក្នុងរយៈពេល២ខែក្នុងឆ្នាំ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៤,១៩៤នាក់ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ធ្លាក់ចុះ-៩៨,៧៧% ចំណែកចំណូលសរុបទទួលបាន ១៧២,៨២៣ដុល្លារ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ធ្លាក់ចុះ-៩៨,៩៣% ។

ទន្ទឹមនឹងនោះ ចំណូលពីការលក់បណ្ណនៅប្រសាទកោះកែវ សម្រាប់ខែកុម្ភៈ មានចំនួន៧០ នាក់ស្មើរនិង១,០៥០ ដុល្លារ។ ចំណែកឯ ចំណូលពីការលក់បណ្ណសរុបនៅប្រសាទកោះ កែវ តែរយៈពេល០២ខែ ក្នុងឆ្នាំ ២០២១ មានចំនួន ១៣២នាក់ ទទួលបានចំណូល១,៩៨០ដុល្លារ៕


Khcct banner

អត្ថបទទាក់ទង