Cct850x100 1
1800px x h300px kh

ហាណូយដំណើរការទេសចរណ៍សុវត្ថិភាពជាលើកដំបូងក្នុងបរិបទកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សារមន្ទីបុរាណនៅទីក្រុងហាណូយ។
ប្រភព៖ វៀតណាមផ្លឹស

វៀតណាម៖ ទីក្រុងហាណូយ បានដាក់ឱ្យដំណើរការទេសចរណ៍បែបសុវត្ថិភាពជាលើកដំបូង ក្នុងបរិបទកូវីដ១៩ ដោយរួមបញ្ចូលគ្នានៃមគ្គុទ្ទេសក៍អូឌីយ៉ូស្វ័យប្រវត្តិ និងការទស្សនាបែបប្រពៃណីនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម។

បើតាមការសែតវៀតណាមផ្លឹស បានចុះផ្សាយថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសារមន្ទីរសហការជាមួយសាជីវកម្មហាណូយទេសចរណ៍ ដើម្បីសម្របខ្លួនទៅនឹងជំងឺរាតត្បាតកូវីដ-១៩ បច្ចុប្បន្ននិងកែសម្រួលប្រតិបត្តិការរបស់សារមន្ទីរឱ្យមានលក្ខណៈធម្មតាថ្មី។

ថ្លែងនៅក្នុងពិធីសម្ពោធនេះលោកស្រីង្វៀន ធីធូហួន អនុប្រធានសារមន្ទីរបានមានប្រសាសន៍ថាដំណើរទេសចរណ៍« ស្ថាបត្យកម្មបារាំងនៅចំកណ្តាលទីក្រុងហាណូយ” គឺជាទិដ្ឋភាពថ្មីប្លែកសម្រាប់អ្នកមកទស្សនារដ្ឋធានីដោយសារការតភ្ជាប់រវាងសារមន្ទីរវិមាននៅហាណូយក៏ដូចជាការតភ្ជាប់ទាក់ទងនឹងស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រ។

ចំណែកលោក Phung Quang Thang នាយកក្រុមហ៊ុនហាណូយទេសចរណ៍ បាននិយាយថាបន្ទាប់ពីរលកទី ៤ នៃការឆ្លងមេរោគកូវីដ ១៩ សកម្មភាពទេសចរណ៍ទាំងអស់បានផ្លាស់ប្តូរទៅជាទម្រង់ថ្មីដោយដំណើរការក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ ភាពបត់បែននិងការសម្របសម្រួលសុវត្ថិភាពដែលតម្រូវឱ្យក្រុមហ៊ុនទេសចរណ៍ មានកម្មវិធីនិងសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព។

លោកបន្ថែមថា លក្ខណៈពិសេសនៃដំណើរកម្សាន្តនេះ គឺការតភ្ជាប់នូវភាពទាក់ទាញចំនួនបីដោយជួយឱ្យអ្នកទស្សនាមានទិដ្ឋភាពទូទៅកំណត់អត្តសញ្ញាណ និងប្រៀបធៀបដើម្បីមើលពីគុណតម្លៃនៃស្នាដៃស្ថាបត្យកម្ម និងរចនាបថព្រមទាំងអន្តរកម្មរវាងវប្បធម៌វៀតណាមជាមួយវប្បធម៌លោកខាងលិចនៅដើមសតវត្សទី ២០ ។

ពាក្យទាក់ទង: វៀតណាម ទេសចរណ៍
Khcct banner

អត្ថបទទាក់ទង