Cct850x100 1
1800px x h300px kh

វ៉ាក់សាំងចិន៦០ម៉ឺនដូស នឹងមកកម្ពុជាក្នុងខែនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ វ៉ាក់សាំងរបស់ប្រទេសចិនដែលបានជួយកម្ពុជាចំនួន១លានដូស នឹងដឹកមកដល់កម្ពុជាក្នុងខែរកុម្ភៈនេះចំនួន៦០ម៉ឺនដូសសិន។

បើតាមការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាព្រឹកនេះ បានបញ្ជាក់ឱ្យដឹងថា វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលប្រទេសចិនបានសន្យាជួយកម្ពុជានឹងដឹកមកដល់ខ្មែរចំនួន៦០ម៉ឺនដូសសិន នៅក្នុងខែកុម្ភៈនេះតែម្ដង។

សម្ដេចបន្តថា ចំពោះវ៉ាក់សាំងនេះ ប្រសិនបើប្រទេសណាដែលដឹកមកដល់កម្ពុជាមុន នោះនឹងសម្រេចចាក់ជូនពលរដ្ឋមុនដូចគ្នា មានន័យថាបើចិនដឹកមកមុនចាក់មុន ហើយប្រសិនបើប្រទេសណាផ្សេងទៀតដឹកមកដល់មុននឹងចាក់ជូនពលរដ្ឋមុនដូចគ្នា។

សូមជម្រាបជូនថា កាលពីពេលកន្លងទៅប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជាចំនួន១លានដូស។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលស្ថិតក្នុងបញ្ជីអាទិភាពនឹងទទួលបានការចាក់មុនគេចំនួន ៥០ ម៉ឺននាក់ដំបូង៕ 

Khcct banner

អត្ថបទទាក់ទង