Yearendyearend1140x150

កម្ពុជាមាន«មាស៤៤តោន៤រយគីឡូ» នៅស្វីស និងអង់គ្លេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កម្ពុជាមានមាសចំនួន ៤៤តោន៤រយគីឡូ នៅប្រទសស្វីស នៅអង់គ្លេស និងមួយផ្នែកទៀតនៅធនាគារជាតិកម្ពុជា ដែលមួយចំណែកជាមរតករបស់ព្រះបរមរតនកោដ្ឋ បន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម។ 

បើតាមប្រសាសន៍ សម្ដេចតេជោបានបញ្ជាក់ថា ចំពោះមាសទាំង ៤៤តោន៤រយគីឡូក្រាមនេះ មានតម្កល់នៅប្រទេសស្វីសចំនួន ១២តោន ៤រយគីឡូក្រាម ជាមរតករបស់ព្រះបរមរតនកោដ្ឋ បន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម។

ចំណែកឯ មាសចំនួន១៧តោន ដែលកម្ពុជាទើបតែទិញថ្មីៗនេះ តម្កល់ទុកនៅធនាគារកណ្ដាលអង់គ្លេស និងចំនួន ១៥តោនទៀតតម្កល់ទុកនៅធនាគារជាតិកម្ពុជា ។

សម្ដេចមានប្រសាសន៍ថា ៖«អ្នកខ្លះថារដ្ឋាភិបាលហ៊ុនសែនចង់អស់លុយបើកប្រាក់ខែ ទៅប្រមូល រៃអង្គាសលុយមកបើកប្រាក់ខែ ប៉ុន្តែខ្ញុំសូមបញ្ជាក់ បើយោងគិតត្រឹមម៉ោង៥ពីម្សិលមិញ ជាសាច់ប្រាក់នៅក្នុងរតនាគារតែម្តង គឺមាន១២ លាន ៩សែន ៩ម៉ឺន ៩ពាន់ នេះលេខ៩រហូត និយាយទៅ១៣ លាន ក្នុង១លាន ស្មើនឹង២៥០ លានដុល្លារ អ៊ឺចឹង ១០ លាន ស្មើនឹង២៥០០លាន»។

សម្ដេចមានប្រសាសន៍បន្តថា« ខេត្តមួយនោះនៅសល់នៅ២ពាន់លាន និង មាស៥លានទៀត ដូច្នេះវា៣ពាន់លានទៅហើយ វាអត់ទាន់ស្រកស្រុតទេអាពៅ ផ្តាំពីចម្ងាយទៅ »។

សម្ដេច ក៏បានបញ្ជាក់ថានេះជាសាច់ប្រាក់សន្សំ មិនមែនតួលេខទេគឺសាច់ប្រាក់តែម្តង តែទុនបម្រុងអន្តរជាតិមានមួយផ្សេងទៀត ដែលសម្ដេចប្រាប់តួលេខឱ្យបានភ្លឺភ្នែក នេះគឺរបាយការណ៍ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះទេ ទុនបម្រុងផ្លូវការរបស់ប្រទេសកម្ពុជាមាន២០០០ពាន់លាន ក្នុងនោះក៏មានបរិមាណមាស ៤៤តោន៤រយគីឡូក្រាមផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ម៉ាស់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង