Yearendyearend1140x150
Img 0571

កម្ពុជានាំចេញ«មាស»ទៅទីផ្សារអាស៊ាន និងហុងកុងមានទឹកប្រាក់៦០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖រយៈពេល៥ខែ ឆ្នាំ២០២០នេះ ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់សរុប៥៩២៩លានដុល្លារអាមេរិក កើនឡើង១១,៧% ធៀបរយៈពេលដូចគ្នាឆ្នាំមុនដែលមានអត្រា១៥,៥%។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ បានពន្យល់ថា កាលដែលកម្ពុជារក្សាកំណើននៃការនាំចេញវិជ្ជមាននេះ មួយផ្នែកបណ្តាលមកពីការសម្រេចកំណើននៃការនាំចេញអង្ករ និងកង់ដែលមានអត្រា ៣៩,៨% និង ២៦,៤% រៀងគ្នា និងកំណើនខ្ពស់នៃទឹកប្រាក់នាំចេញក្នុងកំឡុងពេល៣ខែ ពោលពីខែមករា (២៥,៤%) កុម្ភៈ (២២,៨%) និង ខែឧសភា (២៥,៣%)។

របាយការណ៍របស់នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា ការសម្រេចបានកំណើនខ្ពស់នេះក្នុងខែឧសភាថ្មីៗនេះ បណ្តាលមកពីការនាំចេញមាសទៅកាន់ទីផ្សារ អាស៊ាន (សិង្ហបុរី និងថៃ) និងហុងកុង ដែលមានទឹកប្រាក់រហូតដល់ប្រហែល៦០០លានដុល្លារ។ប្រសិនបើមានត្រូវបានដកចេញ ការនាំចេញទំនិញកម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់សរុប ៥៣២៨លានដុល្លារ កើនត្រឹមតែ០,៤% បៀបនឹងរយៈណពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ទន្ទឹមនេះ ការនាំចូលវិញមានទំហំទឹកប្រាក់សរុប៨១៣៩លានដុល្លារ ធ្លាក់ចុះក្នុងអត្រាអវិជ្ជមាន -១% ធៀបរយៈពេលដូចគ្នាដែលមានកំណើនរហូតដល់ ២១,៥%។ការធ្លាក់ចុះនេះបណ្តាលមកពីកំណើនទាបនៃទឹកប្រាក់នាំចូលក្នុងខែមីនា ក្នុងអត្រា០,៤% និងការទទួលបានអត្រាអវិជ្ជមានក្នុងខែមេសា និងខែឧសភាមានធ្លាក់ចុះ -១៣,៩% និង -២៦,៥% ធៀបនឹងឆ្នាំ២០១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង