Yearendyearend1140x150

អគ្គនាយកដ្ឋានគយកម្ពុជាលើកលែងបម្រាមបណ្តោះអាសន្នការនាំចេញម៉ាសគ្រប់ប្រភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖ Cambonomist

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដកបម្រាមបណ្តោះអាសន្ននៃការតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាសគ្រប់ប្រភេទ។ នេះបើតាមការជូនព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្តុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេស។

ជាពិសេស អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានសម្រេចដកសម្រេចដកបម្រាម បណ្តោះអាសន្ននៃការតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាសគ្រប់ប្រភេទ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ម៉ាស់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង