Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ជាបុគ្គលិកPedro និងមកពីអាមេរិក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាវេលាម៉ោង ៥:៣០ ល្ងាចថ្ងៃទី៤ នេះបានរកឃើញករណីវិជ្ជមានកូវីដចំនួន៩ករណីទៀត ដែលមាន៦នាក់ជាបុគ្គលិកហាង Pedro និង ៣នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។ 


តាមរយៈក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត  ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩ សរុបវិជ្ជមានកូវីដ១៩ ចំនួន៩នាក់។

ការអះអាងនេះ បន្ទាប់ពីការរកឃើញលទ្ធផលវិជ្ជមានលើមនុស្សទាំំង៩នាក់នោះ ដែលបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃនេះ។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្នរហូតមានការបញ្ជាក់ជាថ្មី។

សូមជម្រាបជូនថា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro ចំនួន៦នាក់នេះ ក្រសួងសុខាភិបាលក៏ បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញផងដែរ។ ចំណែកឯមនុស្ស៣នាក់ដែលជាអ្នកដំណើរមកពីអាមេរិកផ្ទុកវិជ្ជមានកូវីដ១៩ គឺបានឆ្លងកាត់កោះតៃវ៉ាន់ មុននឹងចូលមកភ្នំពេញ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង