Yearendyearend1140x150

សណ្ឋាគារជាង២០ស្ម័គ្រចិត្តផ្ដល់ទីតាំងធ្វើចត្តាឡីស័កដល់រដ្ឋាភិបាល ដើម្បីប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកស្រី ក្លេ ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា (រូបភាពប្រភព មន្ទីរព័ត៌មាន រាជធានីភ្នំពេញ)

ភ្នំពេញ៖ ម្ចាស់សណ្ឋាគារចំនួន២០ជាង បានស្ម័គ្រចិត្តចុះកិច្ចសន្យាផ្ដល់ជាទីតាំងធ្វើចត្តាឡីស័កជាមួយរដ្ឋាភិបាល ដើម្បីចូលរួមក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីលោកស្រី ក្លេ ខៃ ចិន្តា ប្រធាន សមាគមសណ្ឋាគារនៅកម្ពុជា ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២០។

លោកស្រី ក្លេ ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃនេះ គឺមានសណ្ឋាគារចំនួន២០ជាងសណ្ឋាគារហើយ ដែលបានស្ម័គ្រចិត្តចុះកិច្ចសន្យាផ្ដល់ជាទីតាំងធ្វើចត្តាឡីស័ក ដល់អ្នកដែលពាក់ព័ន្ធទាំងឡាយក្នុងកំឡុងពេលធ្វើតេស្តនេះ។សណ្ឋាគារបានសុទ្ធតែបានអនុវត្តទៅតាមស្តង់ដារដែលក្រសួងសុខាភិបាល។

បើតាមលោកស្រី ក្លេ ខៃ ចិន្តា ការស្ម័គ្រចិត្តនិងចុះកិច្ចសន្យាធ្វើជាទីតាំងសម្រាប់ធ្វើចត្តាឡីស័កនេះទៀតសោត គឺខាងសណ្ឋាគារមិនទទួលបានចំណូលពីខាងរដ្ឋាភិបាលនោះទេ ប៉ុន្តែទទួលបានចំណូលតាមរយៈការស្នាក់នៅរបស់ភ្ញៀវដែលមកធ្វើចត្តាឡីស័ក ម្យ៉ាងប្រសិនបើរដ្ឋាភិបាលត្រូវការសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័កឱ្យមន្រ្តី ឬប្រជាជនណាដែលមិនមានលទ្ធភាព គឺខាងសណ្ឋាគារនឹងទទួលបានប្រាក់ពីរដ្ឋាភិបាល ព្រោះរដ្ឋជាអ្នកចំនាយ។

លោកស្រីប្រធាន បានសង្កត់ធ្ងន់ថា ដោយអនុវត្តតាមគោលការណ៍ដែលក្រសួងសុខាភិបាល បានដាក់ចេញនូវស្តង់ដារសុវត្ថិភាព ដើម្បីការពារពីការរីករាលដាលឆ្លងជំងឺកូវី១៩ ដូចជាមានដាក់ទឹកអាកុល ជែលលាងដៃ មានការពាក់ម៉ាស រក្សាគម្លាត ជាពិសេសមានម៉ាស៊ីនពិនិត្យកំដៅតាមសណ្ឋាគារធំៗមួយចំនួន។លោកស្រីបន្តថា ក៏មានសណ្ឋាគារខ្លះៗមិនទាន់បានអនុវត្តតាមស្តង់ដា ១០០% នោះទេ តែយ៉ាងហោចណាស់ក៏បានចូលរួមធ្វើទៅតាមលទ្ធភាពការងារខាងសណ្ឋាគារនោះអាចចូលរួមបានផងដែរដើម្បីការពារសុវត្ថិភាព និងហានិភ័យនានា។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលកូវីដ-១៩ សណ្ឋាគារពិតជារកផលប៉ះពាល់ក្នុងកម្រិតមួយខ្លាំងក្លាបំផុត មានសណ្ឋាគារនៅក្រុងភ្នំពេញមួយចំនួនអាចមានភ្ញៀវច្រើនលុះត្រាតែសណ្ឋាគារនោះទទួលភ្ញៀវក្នុងការធ្វើចត្តាឡីស័ក ប៉ុន្តែបើសិនជានៅតាមខេត្តសណ្ឋាគារនោះស្ទើតែមិនមានភ្ញៀវសោះតែម្ដង។

ប្រធានសមាគមសណ្ឋាគារ បានលើកឡើងថា បច្ចុប្បន្នតែភ្ញៀវនៅក្នុងស្រុកប៉ុន្មានជា ៩៨ ភាគរយប៉ុណ្ណោះ ដែលជាប្រភពនៃចំណូលដល់សណ្ឋាគារនៅតាមខេត្ត នៅពេលមានឱកាសបុណ្យទាន និងការដើរហើរតាមរដូវកាលនីមួយៗ។ចំណែកនៅក្នុងក្រុងវិញ គឺមានភ្ញៀវជាជនបរទេសដែលស្នាក់នៅស្រាប់ ភាគច្រើនជាអ្នកធ្វើការរកស៊ី អ្នកជំនួញ អ្នកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលជាដើម ពោលមិនមានភ្ញៀវទេសចរណ៍អន្តរជាតិនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩ សណ្ឋាគារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង