Yearendyearend1140x150

ក្រសួងអប់រំរកឃើញអាណាព្យាបាល៩០០នាក់ប៉ះពាល់ជាមួយគណៈប្រតិភូហុងគ្រី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡារកឃើញមាតាបិតា អ្នកអាណាព្យាបាលចំនួនប្រមាណ៩០០នាក់ប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រី និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។

ក្រសួងអបរ់នៅថ្ងៃទី៧ ខែវិច្ឆិកានេះ បានចេញសេចក្តីណែនាំស្តីពីអនុវត្តវិធានការចាំបាច់មួយចំនួន សម្រាប់អ្នកអាណាព្យាបាលដែលបានប៉ះពាល់ជាមួយគណៈប្រតិភូហុងគ្រី រួមមានទី១ ផ្អាកបញ្ចូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដើម្បីចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្តល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្តក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ចំណែកទី២ បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការតាមការណែនាំរបស់ក្រសួងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង