Cct850x100 1
1800px x h300px kh

សហព័ន្ធស្រូវអង្ករគ្រោងនាំចេញអង្ករជាង២០ម៉ឺនតោននៅដំណាច់ឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាពពីហ្វេសប៊ុកលោកឧកញ៉ា សុង សារ៉ន

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងនឹងនាំចេញអង្ករជាង២០ម៉ឺនតោន នៅក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២០។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ប្រសិនបើមានការបញ្ជាទិញពីប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជានឹងមានផែនការនាំចេញអង្ករ២០-២៥ម៉ឺនតោន នៅក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នា២០២០នេះ។

លោកឧកញ៉ាបានបន្តថា ខាងសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលទិញស្រូវជាប្រចាំពីកសិករដែលប្រមូលផលបាន ហើយបរិមាណនេះគឺជាបរិមាណមួយដែលអាចនាំចេញបាន ដូចនេះសហព័ន្ធនៅតែបន្តទិញស្រូវពីប្រជាកសិករ។ រីឯបរិមាណដែលប៉ះពាល់ពីទឹកជំនន់គឺមិនទាន់មានទិន្នន័យនៅឡើយទេ ប៉ុន្តែបច្ចុប្បន្ននេះគឺសហព័ន្ធកំពុងតែខិតខំប្រមូលទិញទិន្នផលដើម្បីនាំចេញក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២០។

ចំពោះតម្លៃនៃការប្រមូលទិញទិន្នផលពីប្រជាកសិករវិញ លោកឧកញ៉ា សុង សារ៉ន អះអាងថា មានតម្លៃប្រហាក់ប្រហែលទៅនឹងឆ្នាំមុន ដោយតម្លៃស្រូវគឺស្ថិតនៅលើគុណភាពស្រូវ បើស្រូវមានផលប៉ះពាល់ដោយសារទឹកជំនន់ នោះតម្លៃស្រូវគឺត្រូវធ្លាក់ចុះ។

បើតាមលោកឧកញ៉ា សុង សារ៉ន សហព័ន្ធស្រូវអង្ករកម្ពុជា គឺកំពុងតែចរចារជាមួយរដ្ឋាភិបាលចិន និងក្រុមហ៊ុនឯកជនចិនឱ្យដាក់ការបញ្ជាទិញដើម្បីសម្រេចបាននូវផែនការនៃការនាំចេញអង្ករនៅឆ្នាំ២០២០នេះ។ ក្រៅពីការបញ្ជាទិញពីប្រទេសចិន កម្ពុជាក៏មានការបញ្ជាទិញស្រូវពីទីផ្សារអឺរ៉ុប ដែលជាទីផ្សារទីពីររបស់កម្ពុជាផងដែរ ហើយក៏មានទីផ្សារអាស៊ាន និងអាមេរិកផងដែរ។

លោកឧកញ៉ា ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនចិន និងប្រជាពលរដ្ឋចិន ក្នុ្ងការបញ្ជាទិញអង្ករពីកម្ពុជា ដើម្បីជួយដល់កសិករដែលលិចលង់ពីទឹកជំនន់ ក៏ដូចជាកសិករកផលិតស្រូវអង្កររបស់កម្ពុជាទាំងមូលផងដែរ៕

ពាក្យទាក់ទង: ស្រូវអង្ករ
Khcct banner

អត្ថបទទាក់ទង