Yearendyearend1140x150

ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្តកើនឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ស្រូវកម្ពុជា។

ភ្នំពេញ៖ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២០ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារបអន្តរជាតិ បានប្រមាណជិត១៤ម៉ឺនតោន។ចំនួននេះមានការកើនឡើងជាង ២២% បើធៀបទៅ ២ខែដើមឆ្នាំ ២០១៩។នេះបើតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សរុបក្នុងរយៈពេល២ខែ ឆ្នាំ ២០២០ កម្ពុជានាំចេញអង្ករបានចំនួន ១៣៦,៤៩៩តោន កើនជាង ២២ភាគរយ បើធៀបទៅ ២ខែដើមឆ្នាំ ២០១៩។

នៅក្នុងរយៈពេល ២ខែនៃដើមឆ្នាំនេះ ស្រូវអង្ករកម្ពុជា បាននាំទៅប្រទេសចិនប្រមាណ ៣៧ភាគរយ នាំចេញទៅសហគមន៍អឺរ៉ុប និង អង់គ្លេស ៣០ភាគរយ ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ានចំនួន១៨ភាគរយ និង នាំចេញទៅបណ្តាគោលដៅផ្សេងមានជាង១៤ភាគរយ។

ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ជាមួយឆ្នាំ ២០១៩ កំណើនទៅអ៊ឺរ៉ុបកើន ១២៦ភាគរយ កើនពី ១០០៨០ តោនទៅ ២២៧៥៣តោន។ ចំណែកទីផ្សារប្រទេសចិន កើនបាន ៣៣ភាគរយ ពី ២៧១៨៦ តោនទៅ ៣៦០៨៥តោន ទីផ្សារក្នុងប្រទេសអាស៊ាន ១១៩ភាគរយ កើនពី៨៨២៥តោនទៅ ១៩៣៤៧តោន និងទីផ្សារផ្សេងៗកើនពី ៦៧៧០ តោនទៅ ៧៨៦៤តោន។ ជារួមសម្រាប់ខែកុម្ភៈ២០២០កើន 63ភាគរយបើធៀបទៅខែកុម្ភៈ២០២០។

កំណើននៃការនាំចេញនេះ គឺមានកក្តាជាច្រើនដែលជំរុញអោយមានការបញ្ជារទិញកើនឡើងដែលក្នុងនោះរួមមាន៖ ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥ អឺរ៉ូ មក១៥០អឺរ៉ូ។កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើកាផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តភាព ការផលិតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្មជាដើម។នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

ជាមួយគ្នាផងដែរ ដំណើរការដែលទៅយ៉ាងរលូននេះ មិនអាចទៅមុខបានទេ បើមិនមានការចូលរួមយ៉ាងសកម្មពីសំណាក់ រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនានារួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធារណៈការនឹងដឹកជញ្ជូន កំពុងផែក្រុងព្រះសីហនុ កំពុងផែភ្នំពេញ និងធនាគារអភិវឌ្ឍន៍ជន ដែលបានចូលរួមជួយដល់វិស័យស្រូវអង្ករនេះ ដែលបាននឹងកំពុងកសាងនូវគុណតម្លៃ និងលើកកម្ពស់ជីវភាពកសិករកម្ពុជាឲ្យកាន់តែប្រសើរឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ស្រូវអង្ករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង