Yearendyearend1140x150

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យនាំចេញ«អង្ករស»ជាបណ្ដើរៗឡើងវិញចាប់ពីថ្ងៃទី២០ ឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋភិបាលអនុញ្ញាតឱ្យនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមការបញ្ជាទិញពីក្រៅប្រទេស ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។ នេះបើតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ទៅលើលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជាថា រាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីប្រទេសក្រៅ ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ា ការស្នើសុំនៃការអនុញ្ញាតឱ្យនាំចេញអង្ករសឡើងវិញឱ្យបានឆាប់បំផុត គឺដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវអាចជំរះសន្និធិស្តុកចាស់ និងសងកិច្ចសន្យាដែលជំពាក់អតិថិជន ដែលជំពាក់មុនបំរាមហាមនាំចេញអង្ករសមួយរយៈ ហើយបង្វិលដើមសងធនាគារ និង ត្រៀមទិញស្រូវនារដូវប្រមូលផល ក្នុងដើមខែ៧។

គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុន សែន បានប្រកាសផ្អាកនាំស្រូវ និងអង្ករ«ស»ចេញទៅលក់នៅក្រៅប្រទេស ហើយជំរុញឲ្យបង្កើនការផលិតស្រូវបន្ថែមទៀត។ការផ្អាកនាំអង្ករ«ស»ចេញគឺនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៥មេសា។ យ៉ាងណាក៏ដោយចំពោះការនាំអង្ករក្រអូបដែលមិនមែនជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរគឺនៅបន្តនាំចេញបានដដែល។

បើតាមលោក ហ៊ុន សែន ការផ្អាកនាំស្រូវ និងអង្ករចេញគឺដើម្បីរក្សាទុកផ្គត់ផ្គង់នៅក្នុងប្រទេសនៅគ្រាដែលជំងឺកូវីដ១៩បន្តរាលដាល ហើយរដ្ឋនឹងផ្តល់ទុនឲ្យម្ចាស់រោងម៉ាស៊ីនកិនប្រមូលទិញស្រូវពីប្រជាកសិករខ្មែរជំនួសឈ្មួញវៀតណាម និងថៃ ដោយមិនត្រូវទម្លាក់ថ្លៃនោះឡើយ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ស្រូវអង្ករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង