Yearendyearend1140x150

ចិនចោទអាមេរិកថាព្យាយាម«ប៉ុនប៉ង​លាបពណ៌​បញ្ហាសិទ្ធិមនុស្ស​របស់ចិន»​នៅUN

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកចាំង ជុន តំណាង​ប្រទេសចិន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​

ចិន៖គណៈកម្មាធិការ​ទី ៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ៧៥ បានពិនិត្យ​ពិភាក្សា​បញ្ហា​សិទ្ធិមនុស្ស​នាថ្ងៃទី ៦ ខែតុលាថា មានប្រទេស​មួយចំនួន​តិចក្នុងនោះមាន៖ អាមេរិក អាល្លឺមង់​ និងអង់គ្លេស​ជាដើម​ បាន​លាបពណ៌​ប្រទេសចិន​ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងចិន​ដោយ​ចេតនាអាក្រក់។ 

លោកចាំង ជុន តំណាង​ប្រទេសចិន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​ បាន​បរិហា​យ៉ាងម៉ឺងម៉ាត់​នៅនឹង​កន្លែង ប្រឆាំង​ជាដាច់ខាត​និង​បដិសេធ​ទាំងស្រុង​ ចំពោះ​ការថ្កោលទោស​មិនពិត​របស់ប្រទេស​ទាំងនេះ ។ មានប្រទេស​ជិត ៧០ បាន​យល់ស្រប​នឹង​គោលជំហរ​របស់​ភាគីចិន ។

បណ្តាភាគីនានា​គាំទ្រ​កិច្ចខិតខំប្រឹងប្រែង​របស់​ភាគីចិន​ក្នុងការគាំពារ​អធិបតេយ្យភាព សន្តិសុខ​និង​ការបង្រួបបង្រួម​នៃប្រទេសជាតិ ដោយបាន​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​សមិទ្ធផល​អភិវឌ្ឍ​កិច្ចការ​សិទ្ធិមនុស្ស​នៃប្រទេសចិន ប្រឆាំង​យកបញ្ហា​សិទ្ធិមនុស្ស​ភ្ជាប់នឹង​នយោបាយ ប្រឆាំង​ស្តង់ដារពីរ ហើយប្រឆាំង​ការបដិបក្ខ​ផ្នែកនយោបាយ ។ ក្នុងសន្និសិទ​មានសំឡេង​គាំទ្រ​ប្រទេសចិន​យ៉ាងខ្លាំង បានជា​ធ្វើឱ្យ​ការប៉ុនប៉ង​របស់​ប្រទេស​មួយក្តាប់តូច មានអាមេរិក​ជាដើម​​ដែលចង់​លាបពណ៌​សភាពការណ៍​សិទ្ធិមនុស្ស​ចិនត្រូវបរាជ័យ​ម្តងទៀត ។

លោកចាំងជុន​បានថ្លែងថា ប្រទេស​ទាំងនេះ​ឆ្លៀតប្រើ​បញ្ហាសិទ្ធិមនុស្ស​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង វាមិនត្រូវបាន​គេគាំទ្រ​ទេ ។ លោកចាំងជុន​បាន​គូសបញ្ជាក់ថា សិទ្ធិមនុស្ស​មិនមែនជា​សិទ្ធិពិសេស​របស់​មនុស្ស​ភាគតិចនោះទេ កាន់តែ​មិនមែនជា​ឧបករណ៍​នយោបាយ​ទៅទៀត ។ ការការពារ​សិទ្ធិមនុស្ស​មិនមែន​មានតែ​រូបមន្ត​លោកខាងលិច​នោះទេ បណ្តាប្រទេស​នានា​មានសិទ្ធិ​ជ្រើសរើស​ផ្លូវ​សមស្របនឹង​សភាពការណ៍ជាតិ​របស់ខ្លួន​ដោយម្ចាស់ការ ៕អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង