Cct850x100 1

ក្រសួងពង្រឹងការធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ ក្រោយពីមានអ្នករត់ចេញច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងពង្រឹងការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័កឲ្យបានហ្មត់ចត់ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

ការរឹតពង្រឹងរបស់ក្រសួងសុខាភិបាលកម្ពុជានេះ ធ្វើឡើងក្រោយពីមានករណីរត់គេចពីមណ្ឌលចត្តាឡីស័កកន្លងមក ដែលជាការគំរាមកំហែងប្រទេសកម្ពុជាស្ថិតនៅតែមានហានិភ័យនៃការចម្លងវីរុសកូវីដ១៩ គ្រប់ពេលវេលានៅឡើយ។

ដើម្បីចូលរួមបន្តទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ការពង្រឹកការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះ និងនៅតាមមណ្ឌលនានាគឺតម្រូវឲ្យមានការចូលរួមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបុគ្គល និងមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ពីអជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននៅទូទាំងប្រទេស៕


Khcct banner

អត្ថបទទាក់ទង