Yearendyearend1140x150

“ខ្លាឃ្មុំ​ផេនដា​”​ឈ្មោះ ស្យ៊ាងស្យ៊ាង វា​មាន​ជំនាញ​ខាង​ការ​ផ្សព្វផ្សាយ​ចំណេះដឹងអំពី​ការ​បង្ការ​ជំងឺ​ឆ្លង​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ មាន“ខ្លាឃ្មុំ​ផេនដា​”ដែលគួរ​ឱ្យស្រឡាញ់​មួយក្បាល​ឈ្មោះ ស្យ៊ាងស្យ៊ាង វា​មាន​ជំនាញ​ខាង​ការ​ផ្សព្វផ្សាយ​ចំណេះដឹងអំពី​ការ​បង្ការ​ជំងឺ​ឆ្លង​ ។ រូបតុក្កតាខ្លាឃ្មុំ​ផេនដាមួយ​នេះ​​ដែលទទួលបាន​​ការស្វាគមន៍​យ៉ាងខ្លាំង​លើ​បណ្តាញទំនាក់ទំនង​សង្គម​គឺ​តួសំខាន់​នៃរឿង​តុក្កតា​ “កំណត់ហេតុប្រចាំថ្ងៃរបស់​ស្យ៊ាងស្យ៊ាង”​​ ។

អ្នកនាងiwasaki haruka ​អ្នក​និពន្ធ​រឿង​តុក្កតា​នេះ​មិនមែន​អ្នកគូរគំនូរ​តុក្កតា​ជំនាញ​នោះទេ នាង​ប្រកបអាជីព​ជា​អ្នក​ត្រួតពិនិត្យប្រភព​ជំងឺ​ឆ្លង​នៅ​មន្ទីរ​ត្រួតពិនិត្យ​ប្រភពជំងឺឆ្លង​នៅ​ព្រលានយន្តហោះ​ជប៉ុន ។

អ្នកនាងiwasaki harukaបាន​និយាយថា​ ការគូរគំនូររូបតុក្កតាជាចំណង់ចំណូលចិត្ត​របស់​ខ្លួន​ពេល​រៀននៅក្នុង​សាលា ក្រោយ​ពី​ធ្វើការ​ នាង​មិន​បាន​គូរគំនូរ​ទៀតទេ ប៉ុន្តែ​ការជួប​និង​ស្គាល់​ពី​ប្រទេសចិនលើកនេះ​បាន​ធ្វើ​ឱ្យ​នាង​គូរ​គំនូរ​ឡើង​វិញម្តងទៀត ។

ឆ្នាំ ២០១៨ អ្នកនាងiwasaki harukaដែល​ចេះ​និយាយ​ភាសាចិន​តែ​ប៉ុន្មាន​ម៉ាត់​បាន​មក​ដល់​ប្រទេសចិន​ និង​ក្លាយ​ទៅជាគិលានុបដ្ឋាយិកា​ស្ម័គ្រចិត្ត​ម្នាក់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ចិន-ជប៉ុន ។ យូរ​ៗ​ទៅ នាង​ជប៉ុន​ម្នាក់នេះ​បាន​ចាប់ផ្តើម​ស្រឡាញ់​ចូលចិត្ត​ប្រទេស​ចិន ។ ដើម្បី​បង្ហាញ​ជីវភាព​រស់នៅ​នៅប្រទេសចិនរបស់​ខ្លួន​ចំពោះ​ប្រជាជនជប៉ុន​បានកាន់តែ​ច្រើន​ អ្នកនាងiwasaki haruka​ បានសម្រេចចិត្ត​គូរគំនូរ​តុក្កតា​តាម​បណ្តាញ​អ៊ីនធើណេត ក្នុង​បំណង​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​យល់ដឹងពី​ប្រទេសចិន​។

តាមផែនការ​ អ្នកនាងiwasaki haruka​ត្រូវ​បញ្ចប់​ការងារ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ចិន-ជប៉ុន​នៅ​ខែ​កក្កដា​ ឆ្នាំ ២០២០ ប៉ុន្តែ​ដោយ​សារ​ការ​ស្រាប់តែ​ផ្ទុះឡើង​នូវជំងឺ​កូវីដ ១៩ នៅ​ចុងខែមករា​ ឆ្នាំ ២០២០ អ្នកនាងiwasaki haruka​បាន​វិលត្រឡប់​​​ប្រទេស​ជប៉ុនវិញ​មុន​ពេល​កំណត់ ។ ក្រោយ​ពី​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ «កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​ស្យ៊ាងស្យ៊ាង»បាន​បន្ថែម​ជំពូក​ថ្មី​មួយ​ គឺ​រូប​តុក្កតា​ខ្លាឃ្មុំ​ផេនដា​ស្យ៊ាងស្យ៊ាង​ចាប់ផ្តើម​ចែករំលែក​នូវចំណេះដឹង​អំពី​ការ​បង្ការ​ជំងឺ​ឆ្លង​មួយចំនួន ព្រមនិង​លើក​ទឹក​ចិត្ត​ចំពោះ​បុគ្គលិកពេទ្យ​ចិន​ផងដែរ ។

បច្ចុប្បន្ន​ អ្នកនាងiwasaki harukaបាន​ធ្វើ​ការ​ត្រួតពិនិត្យប្រភព​ជំងឺ​ឆ្លង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ណារីតាប្រទេសជប៉ុន ។ ពេលបំពេញការងារ នាង​តែងតែ​ត្រូវ​ប្រើប្រាស់​ភាសាចិន​ នាង​សង្ឃឹមថា អាច​ឆ្លង​តាម​រយៈ​ការងារ​មួយ​នេះ​ ក្លាយ​​ទៅជា​ស្ពានសម្រាប់​ត​ភ្ជាប់ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជនចិននិង​ជប៉ុន ។

អ្នកនាងiwasaki haruka ទទួល​ដំណឹង​ពី​​ព័ត៌មានដែល​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធសារព័ត៌មាន​ថា ក្នុងអំឡុង​ពេលប្រទេសជប៉ុន​បាន​​ផ្ទុះ​ជំងឺ​ឆ្លង​ រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់ប្រទេសចិន​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​សម្រាប់បង្ការ​ជំងឺ​ឆ្លង​ដល់​ប្រទេស​ជប៉ុន ។ ការ​នេះ​បានធ្វើ​ឱ្យ​នាង​រំភើបចិត្ត​ខ្លាំង​ណាស់ ។ នាង​ជឿជាក់ថា ឱ្យ​តែ​ប្រជាជន​លើ​ពិភពលោក​ទាំងមូល​អាចធ្វើការ​ខិត​ខំប្រឹងប្រែងជាមួយគ្នា​ ប្រាកដជាអាច​យក​ជ័យជម្នះ​លើ​ជំងឺ​កូវីដ ១៩ ពុំ​ខាន ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង