Yearendyearend1140x150

តំបន់ខ្លះនៅកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើនរហូតដល់ថ្ងៃ២៩កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាកាសធាតុនៅប្រទេសកម្ពុជា នៅថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២០ មានស្ថានភាពដូចជា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្នើរក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ នេះបើតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាស។

យោងតាមការតាមដានជាប់ជាបន្ត សង្គេតឃើញថា ស្ថានភាពធាតុអាកាសមានការវិវត្តប្រែប្រួលរហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោមឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។

អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង