Yearendyearend1140x150

បារាំងចាប់ខ្លួនបុរសម្នាក់ ក្រោយរកបំផ្ទុះគ្រាប់បែកក្នុងស្ថានទូតអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ារីស៖ អាជ្ញាធរបារាំងនៅថ្ងៃសៅរ៍នេះបានចាប់ខ្លួនបុរសម្នាក់ ដែលបានចូលទៅក្នុងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងប៉ារីស ហើយបានអះអាងថា ខ្លួនមានគ្រាប់បែកអត្តឃាតជាប់និងខ្លួន បន្ទាប់ពីសមត្ថកិច្ចបារាំងធ្វើការចាប់ខ្លួននិងឆែកឆេពុំមានអាវុធជាតិផ្ទុះ ត្រូវបានគេរកឃើញនៅលើបុរស និងនៅក្នុងបរិវេណស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសបារាំងឡើយ។

យោងតាមការចុះផ្សាយរបស់កាសែតបារាំងបានឲ្យដឹងថាប៉ូលិសបារាំងបានចាប់ខ្លួនជនសញ្ជាតិអ៊ីរង៉រូបនេះក្រោយពីបានចូលក្នុងស្ថានទូតអ៊ីរ៉ង់ប្រចាំក្រុងប៉ារីស ជនសង្ស័យរូបនេះអះអាងថាខ្លួនមានគ្រាប់បែបបំផ្ទុះធ្វើអត្តឃាតនៅក្នុងខ្លួន ក៏ប៉ុន្តែក្រោយពីប៉ូលីសបារាំងធ្វើការចាប់ជនសង្ស័យប៉ូលីសរកពុំឃើញគ្រាប់បែកអត្តឃាតដូចជនសង្ស័យបាននិយាយឡើយ អ្វីដែលប៉ូលីសរកឃើញនោះគឺជនសង្ស័យពាក់អាវកាក់មានហោប៉ៅធំ មានគ្រាប់បែកដៃក្លែងក្លាយចំនួន៣គ្រាប់តែប៉ុណ្ណោះ។

ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានអះអាងថាបុរសនេះកើតនៅឆ្នាំ ១៩៦៣ នៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានកាត់ទោសរួចហើយពីបទដុតកង់រថយន្តនៅមុខច្រកចូលស្ថានទូតអ៊ីរ៉ង់នៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០២៣ ។

អ្នកកាសែត AFP ម្នាក់បាននិយាយថា តំបន់ទាំងមូលនៅជុំវិញស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងសង្កាត់ទី ១៦ នៃរដ្ឋធានីត្រូវបានបិទ ហើយវត្តមានប៉ូលិសដ៏ច្រើនបានកើតឡើងហើយ ចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្នលើខ្សែរថភ្លើងក្រោមដីចំនួនពីរដែលឆ្លងកាត់ចំណតនៅជិតស្ថានកុងស៊ុល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង