Yearendyearend1140x150

បាក់ដីនៅចិនបណ្ដាលឲ្យមនុស្ស ៣៦នាក់ស្លាប់ និងរបួស ៣០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹង នាថ្ងៃ ០២ ឧសភានេះ ថា យ៉ាងហោចណាស់មនុស្ស ៣៦នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងឧបទ្ទវហេតុរអិលបាក់ដីដាច់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុងភាគត្បូងនៃប្រទេសចិន ខណៈក្រុមការងារជួយសង្គ្រោះកំពុងបន្ត។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្លូវល្បឿនលឿន Meizhou-Dabu Expressway ដែលរត់ចេញពីទីក្រុង Meizhou ឆ្ពោះទៅកាន់ស្រុក Dabu បានរអិលបាក់ដីដាច់ផ្លូវក្រោមជម្រៅ ១៧,៩ម៉ែត្រ នៅថ្ងៃពុធម្សិលមិញ ដោយបណ្ដាលឲ្យមនុស្សចំនួន ៣៦ នាក់បានស្លាប់ និង ៣០ នាក់ផ្សេងទៀតបានរងរបួស។ ជាមួយគ្នានោះ យានយន្តជាង ២០ គ្រឿងត្រូវជាប់គាំង និងមនុស្សចំនួន ៥៤ នាក់រងនូវផលប៉ះពាល់នៅក្នុងហេតុការណ៍នេះផងដែរ។

គួរបញ្ជាក់ថា ក្នុងឧបទ្ទវហេតុនេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ក្នុងតំបន់ Meizhou នៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ហើយក៏បានបណ្តាលឱ្យមានការរអិលបាក់ដីគ្រោះថ្នាក់ ការជន់លិចផ្ទះប្រជាពលរដ្ឋ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង