Yearendyearend1140x150

ទឹកជំនន់នៅកេនយ៉ាផ្តាច់ជីវិតមនុស្ស១៨១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កេនយ៉ា៖ មានមនុស្សយ៉ាងហោចណាស់ ១៨១ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏ខ្លាំងខ្លាមិនធ្លាប់មានដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកេនយ៉ាដោយក្នុងនោះមានមនុស្សវ័យជំទង់ ១៦៤ នាក់ និងកុមារ ១៥ នាក់បានស្លាប់ដោយសារទឹកជំនន់ ហើយ ៩០ នាក់ផ្សេងទៀត បានបាត់ខ្លួន ហើយមានមនុស្ស១២៤នាក់បានរងរបួស និងកំពុងទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពផ្សេងៗ។

អ្នកនាំពាក្យនៃប្រទេសកេនយ៉ាបានអះអាងថារដ្ឋធានីនៃប្រទេសកេនយ៉ាមាន ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានធ្វើឱ្យមនុស្ស ១៨៨,០០០ នាក់ផ្លាស់ទីលំនៅ ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើតជំរំជម្លៀសខ្លួនដើម្បីផ្តល់កន្លែងស្នាក់នៅនិងបន្តការជួយសង្រ្គោះផ្សេងៗដល់អ្នកដែលរងគ្រោះ។ គណៈរដ្ឋមន្ត្រីក្នុងប្រទេសបានបញ្ជាឱ្យប្រជាជននៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នៅទូទាំងប្រទេសឱ្យជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។

រដ្ឋាភិបាលកេយ៉ាបានដាក់ចេញនូវវិធានការដើម្បីគាំទ្រដល់ការជម្លៀស និងកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នកដែលរងផលប៉ះពាល់ ដោយកន្លែងសាធារណៈត្រូវបានកំណត់សម្រាប់ជម្រកបណ្តោះអាសន្ន និងការផ្តល់ការផ្គត់ផ្គង់ចាំបាច់។

គួរបញ្ជាក់ថាទំនប់ទឹកមួយបានបាក់កាលពីយប់ថ្ងៃអាទិត្យនៅទីក្រុង Mai Mahiu ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Nairobi បានសម្លាប់មនុស្សចំនួន ១៨១ នាក់ និងប៉ះពាល់ដល់មនុស្សជាច្រើនទៀត។ ទឹកជំនន់បានបង្កឲ្យមានផលប៉ះពាល់ជាខ្លាំងជាពិសេសនៅក្នុងស្រុក Garissa និង ទន្លេតានា នៅភាគខាងកើតប្រទេសកេនយ៉ា ដោយធ្វើអោយស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ ដីដ៏ធំល្វឹងល្វើយតាមដងទន្លេតានា ដ៏វែងបំផុតរបស់ប្រទេសកេនយ៉ា បច្ចុប្បន្នកំពុងលិចលង់ ដោយបានជម្លៀសមនុស្សរាប់ពាន់នាក់ និងប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅ។ ប្រជាពលរដ្ឋនៃខេត្តដែលរងផលប៉ះពាល់ទាំងពីរ និងអ្នកដែលរស់នៅក្បែរទំនប់ទឹក និងអាងស្តុកទឹកផ្សេងទៀត ត្រូវតែជម្លៀសចេញភ្លាមៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង