Yearendyearend1140x150

Hacker រុស្ស៊ីលួចចូលប្រព័ន្ធ Microsoft អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាមេរិក៖ ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក បានអះអាងថាពួក Hacker គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី បានប្រើប្រាស់ការចូលទៅកាន់ប្រព័ន្ធអ៊ីមែលរបស់ក្រុមហ៊ុន Microsoft ដើម្បីលួចការឆ្លើយឆ្លងរវាងមន្ត្រី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមអង្គការឃ្លាំមើលសហរដ្ឋអាម៉េរិកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារអាម៉េរិក បានអះអាងថា ពួក Hacker កំពុងកេងប្រវ័ញ្ចព័ត៌មានរបស់ខ្លួន ហើយចែករំលែកតាមរយៈអ៊ីម៉ែល ដើម្បីព្យាយាមបំបែកចូលទៅក្នុងប្រព័ន្ធអតិថិជនរបស់ Microsoft រួមទាំងភ្នាក់ងាររដ្ឋាភិបាលមួយចំនួនផងដែរ។ ចំពោះបញ្ហាទាំងនេះ ក្រុមហ៊ុន Microsoft ក៏មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅឡើយនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង