Yearendyearend1140x150

វៀតណាមប្រហារជីវិត«សេដ្ឋីជោគជ័យ»បោកលុយរាស្រ្តអស់១២,៥ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មហាសេដ្ឋីអចលនទ្រព្យវៀតណាមលោកស្រី Truong My Lan

វៀតណាម៖ តុលាការក្នុងប្រទេសវៀតណាមបានកាត់ទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យ Truong My Lan ក្នុងសំណុំរឿងឆបោកហិរញ្ញវត្ថុចំនួន ១២,៥ ពាន់លានដុល្លារពីប្រជាជនវៀតណាម អស់ទឹកប្រាក់ប្រមាណជាង ១២ពាន់លានដុល្លារដែលនេះជាទំហំទឹកប្រាក់ក្នុងករណីឆបោកច្រើនបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រទេសវៀតណាម។លោកស្រី Lan អាយុ ៦៧ ឆ្នាំដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកេងបន្លំ ការសូកប៉ាន់ និងការបំពានច្បាប់ធនាគារនៅចុងបញ្ចប់នៃការកាត់ក្តីនៅទីក្រុងហូជីមិញកាលពីម្សិលមិញនេះ។

នៅក្នុងឆ្នាំ ២០២២ ភាគហ៊ុនវៀតណាមបានទទួលរងនូវការខាតបង់ចំនួន ៤០ ពាន់លានដុល្លារបន្ទាប់ពីការចាប់ខ្លួនសាជីវកម្មធំជាបន្តបន្ទាប់ ដែលធ្វើអោយទំនុកចិត្តរបស់វិនិយោគិនការភ័យខ្លាចក្នុងការបន្តវិនិយោគក្នុងប្រទេសវៀតណាមជាខ្លាំង។ លោកស្រី Lan និងអ្នកសមគំនិតរបស់លោកស្រីត្រូវបានចោទប្រកាន់ពីបទលួចយកលុយជាង ៣០៤ ពាន់ពាន់លានដុង (១២.៥ ពាន់លានដុល្លារ) ពីធនាគារ Saigon Joint Stock Commercial Bank (SCB) ដែលលោកស្រីបានគ្រប់គ្រង។

លោកស្រី Lan បានចាប់ផ្តើមជាអាជីវករផ្សារតូបលក់គ្រឿងសម្អាងជាមួយម្តាយរបស់លោកស្រី ហើយក្រោយមកបានចាប់ផ្តើមទិញដី និងអចលនទ្រព្យ បន្ទាប់ពីបក្សកុម្មុយនិស្តបានធ្វើការកែទម្រង់សេដ្ឋកិច្ចនៅឆ្នាំ ១៩៨៦។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ លោកស្រីជាម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើន។ក្នុងឆ្នាំ ២០២១ លោកស្រីត្រូវបានអនុញ្ញាតឱ្យរៀបចំការច្របាច់បញ្ចូលគ្នានៃធនាគារតូចៗចំនួនបីដែលធនាគារទាំងនោះត្រូវបានលោកស្រីគ្រប់គ្រងនិងកាន់កាប់រហូតដល់ពង្រីកខ្លួនប្រែក្លាយជាធនាគារដ៏ធំមួយក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថាការកាត់ក្តីដែលបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែមីនា និងបានបញ្ចប់លឿនជាងការគ្រោងទុក បានកើតឡើងជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដែលមេដឹកនាំបក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច លោក Nguyen Phu Trong បានសន្យាអស់រយៈពេលជាច្រើនឆ្នាំដើម្បីលុបបំបាត់ ទោះបីជាមានលទ្ធផលជាក់ស្តែងមានតិចតួចក៏ដោយ។ ការបង្រ្កាបមន្រ្តីពុករលួយដែលវៀតណាមបានដាក់រហ័សនាមគោលនយោបាយនេះថា «ភ្លើងឆេះមន្រ្តីពុករលួយ» បានបណ្តាលឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋរាប់រយនាក់ និងនាយកប្រតិបត្តិអាជីវកម្មល្បីឈ្មោះជាច្រើននាក់ត្រូវបានកាត់ទោស ឬបង្ខំឲ្យចុះចេញពីតំណែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង