Yearendyearend1140x150

ពលរដ្ឋរុស្សីជាង៨៧លាននាក់ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម អាណាតូលី បូរ៉ូវីក អគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសកម្ពុជា

រុស្សី៖ ពលរដ្ឋរុស្សីប្រមាណជាង៨៧,៥ លាននាក់ (ជិត៧៧,៥% នៃចំនួនម្ចាស់ឆ្នោតសរុប)បានចូលរួមក្នុងការបោះឆ្នោតក្នុងការជ្រើសរើសប្រធានាធិបតីរុស្សីថ្មីក្នុងឆ្នាំ២០២៤នេះដោយក្នុងនោះមានពលរដ្ឋជាង ៣៨៨ពាន់នាក់ បានបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៅក្រៅប្រទេស។ម្ចាស់ឆ្នោតជាង ៧៦ លាននាក់បានបោះឆ្នោតគាំទ្រ លោក វ្ល៉ាឌីមៀ ពូទីន។ ចំនួននៃសំឡេងគាំទ្រនៅឆ្នាំនេះ បានកើនឡើង២០លានសំឡេង បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការលើកឡើងរបស់អគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសកម្ពុជា ឯកឧត្តម អាណាតូលី បូរ៉ូវីក បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ។

បើតាមឯកឧត្តម អាណាតូលី បូរ៉ូវីក ការបោះឆ្នោតក្នុងប្រទេសរុស្សីប្រកបដោយយុត្តិធម៌និងមានការចូលរួមសង្កេតការណ៍ពីបណ្តាលប្រទេសនិងមន្រ្តីពាក់ព័ន្ធជាច្រើន ហើយក្នុងការបោះឆ្នោតកន្លងទៅក៏មានការការប៉ុនប៉ងរបស់លោកខាងលិចក្នុងការចូលជ្រៀតជ្រែងប្រព័ន្ធបោះឆ្នោតរបស់រុស្សីផងដែលក៏ប៉ុន្តែការប៉ុនប៉ងទាំងអស់នោះបានបរាជ័យទាំងស្រុង។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍កម្ពុជាពីព្រឹទ្ធសភារដ្ឋសភាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានចូលរួមក្នុងដំណើរសង្កេតការណ៍ការបោះឆ្នោត ក៏ដូចជាការវាយតម្លៃជាវិជ្ជមានចំពោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីកន្លងទៅ។

គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សីបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៧ខែមីនាកន្លងទៅការបោះឆ្នោតមានការចូលរួមពីប្រជាជនរុស្សីជាច្រើនលាននាក់ អ្នកឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីរុស្សីមាន ៤ រូបគឺលោក Vladimir Putin , លោក Vladislav Davankov ,លោក Leonid Slutsky, និងលោក Nikolai Kharitonov ដែលលទ្ធផលបោះឆ្នោតនោះលោក Vladimir Putin ពូទីនមានសម្លេងនាំមុខគេជាង ៩០ភាគរយនៃការបោះឆ្នោតប្រធានាធិបតីថ្មី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង