Yearendyearend1140x150

អ្នកនាំពាក្យលោកថាក់ស៊ីនប្រកាសវិលចូលប្រទេសវិញ ក្រោយនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Jakrapob Penkair

ថៃ៖ អតីតតារាទូរទស្សន៍ និងជាអតីតរដ្ឋមន្ត្រីការិយាល័យ និងអ្នកនាំពាក្យរបស់លោកថាក់ស៊ីន គឺលោក Jakrapob Penkair បានប្រកាសថា លោកនឹងត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីរូបលោកបានភៀសខ្លួនចេញពីប្រទេសថៃអស់រយៈពេលជាង១៥ឆ្នាំ ដើម្បីគេចពីការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកលោកផ្ទាល់កាលពីថ្ងៃពុធលោក Jakrapop បាននិយាយថាខ្ញុំនឹងត្រលប់ទៅបម្រើប្រទេសថៃវិញ" ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេស។ លោក Jakrapop ដែលជាអតីតរដ្ឋមន្ត្រីក្រោមរបបលោក សាម៉ាក់ ស៊ុនដារ៉ាវេច ត្រូវលាលែងពីតំណែងក្នុងខែឧសភា ឆ្នាំ២០០៨ បន្ទាប់ពីរងការចោទប្រកាន់ថាបានបង្កាច់បង្ខូចរាជាធិបតេយ្យនៅក្នុងសុន្ទរកថាដែលលោកថ្លែងនៅឯក្លឹបអ្នកកាសែតបរទេសក្នុងប្រទេសថៃកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០០៧។

នៅខែមេសាឆ្នាំ ២០០៩ លោកបានភៀសខ្លួនចេញពីប្រទេសថៃហើយមិនបានត្រឡប់មកវិញឡើយ បន្ទាប់មកព្រះរាជអាជ្ញាសាធារណៈនៃតុលាការថៃបានសម្រេចចិត្តក្នុងខែកញ្ញា ២០១១ ឱ្យទម្លាក់សំណុំរឿងលោកចេញ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ក្រុមប្រឹក្សាជាតិសន្តិភាព និងសណ្តាប់ធ្នាប់ដែលផ្តល់អំណាចដោយរបបយោធាបានផ្លាសប្តូរច្បាប់និងបានចេញដីកាកោះហៅលោក Jakrapob ចូលខ្លួនមកទទួលទោស។ យ៉ាងណាមិញមិនមានព័ត៌មានថាតើលោក Jakrapob នឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ពេលត្រឡប់មកវិញឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា Jakraob គឺជាពិធីករកម្មវិធីជជែកពិភាក្សានយោបាយដ៏មានប្រជាប្រិយមួយមុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ លោកគឺជាអ្នកនាំពាក្យរដ្ឋាភិបាលរបស់រដ្ឋាភិបាលលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ និងជារដ្ឋមន្ត្រីក្រសួងការិយាល័យសម្រាប់រដ្ឋាភិបាលរបស់សាម៉ាក់ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០០៧ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៨ ថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង