Yearendyearend1140x150

កម្ពុជាគ្រោង«សាងសង់មន្ទីរពិសោធន៍កូវីដ១៩»នៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់មន្ទីរពិសោធន៍កូវីដ១៩នៅខេត្តព្រះសីហនុ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគនៅខេត្តព្រះសីហនុ ដែលត្រូវការសេវាសុខាភិបាលជាការចាំបាច់បំផុត។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ។

ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលឱ្យសាងសង់មន្ទីរពិសោធន៍កូវីដ-១៩ និងទូទៅនៅខេត្តព្រះសីហនុ ដោយឡែកចំពោះម៉ាស៊ីនយើងសិក្សាជាមួយប្រទេសជាដៃគូរ ជាពិសេសប្រទេសចិន។ ការសាងសង់មន្ទីរពិសោធន៍នៅខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់សម្រាប់ភ្ញៀវទេសចរបរទេសមកលេងកម្សាន្ត ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងវិនិយោគ ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រដ្ឋបាលខេត្តសូមគាំទ្រគម្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅលើទឹកដីខេត្តព្រះសីហនុ ក៏ប៉ុន្តែនៅរង់ចាំមានការឯកភាពប្លង់គោលជាមុនសិននៅពេលប្លង់មាន ការឯកភាពរួចរាល់ហើយនឹងដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគនៅខេត្តព្រះសីហនុ ដែលត្រូវការសេវាសុខាភិបាលជាការចាំបាច់បំផុត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង