Yearendyearend1140x150

ជនជាតិបារាំងម្នាក់មានផ្ទុកវិជ្ជមានកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ បុរសជនជាតិបារាំងម្នាក់ តេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសបារំាង បន្តជើងហោះហើរមកពីប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ ៣១ សីហា ឆ្នាំ២០២០។

បុរសជាជនជាតិបារាំង វ័យ៣០ឆ្នាំ ដែលមានអាសយដ្ឋាន នៅរាជធានីភ្នំពេញ បានទទួលតេស្តឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ក្នុងជើងហោះហើរដែលបុរសរូបនេះ ធ្វើដំណើរមកជាមួយមាន អ្នកដំណើរប្រមាណ៨១ នាក់ ក្នុងនោះមានជនជាតិខ្មែរ ២៩ នាក់ ស្រ្តី១៧ នាក់ និងកុមារី០២នាក់ ជនជាតិចិន០១នាក់ ចិនតៃវ៉ាន់១១នាក់ ជនជាតិអាមេរិកកាំង១៦នាក់ (ស្រ្តី០៦នាក់ កុមារ០៣នាក់) ជនជាតិបារាំង១៧នាក់(ស្រ្តី០៥នាក់ កុមារ០១នាក់) បុរជនជាតិអៀឡង់ ចំនួន០១នាក់ ជនជាតិរុស្សី០១នាក់ និង ជនជាតិកាណាដា០៥នាក់ (ស្រ្តី០១នាក់)

ក្រសួងបានបញ្ចាក់ថា អ្នកដំណើរទាំងនេះ ទទួលលទផលអវិជ្ជមាន និងកំពុងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ នៅតាមទីតាំងក្នុងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ២៧៤ នាក់ និងអ្នកជាសះស្បើយចំនួន២៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន០៨នាក់ ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង