Cct850x100 1
1800px x h300px kh

រកឃើញករណីជាសះស្បើយកូវីដ០៣នាក់ និងវិជ្ជមានថ្មី០៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនាព្រឹកថ្ងៃនេះ បានប្រកាសរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន០៣នាក់ និងអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់កក្រសួងសុខាភិបាលថ្ងៃទី០៣ សីហា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសជាជនជាតិខ្មែរចំនួន០៣នាក់ បានទទួលការព្យាបាលរហូតជាសះស្បើយកូវីដ១៩ ដោយទទួលលទ្ធផលអវិជ្ជមានកូវីដក្រោយតេស្តចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។ បុរស០២នាក់ ក្នុងចំណោម០៣នាក់ គឺជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានហោះហើរនៅប្រទេសម៉ាឡេស៊ី ចំណែកបុរសម្នាក់ទៀតគឺជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកកាន់កម្ពុជា។

ទន្ទឹមនឹងករណីជាសះស្បើយនេះ កម្ពុជាក៏មានករណីវិជ្ជមានកូវីដថ្មីចំនួន០៤ផដដែរ ក្នុងនោះមានបុរសចំនួន០៣នាក់ ជាអ្នកដំណើរមកពីប្រទេសរុស្សី បន្តជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃ ១៩ កក្កដា ឆ្នាំ២០២០។ ចំពោះលទ្ធផលវិភាគសំណាកតេស្តលើកទី០៦ របស់អ្នកទាំង៣ គឺមានវិជ្ជមានកូវីដនៅថ្ងៃ១២ សីហា ឆ្នាំ២០២០។បច្ចុប្បន្នបុរសទាំង៣នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពងស្ពឺ។

ដោយឡែកបុរសម្នាក់ទៀត ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជាថ្ងៃ២៣ កក្កដា ឆ្នាំ២០២០ ចំពោះលទ្ធផលសំណាកតេស្តលើកទី០៥ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃ១២ សីហា ឆ្នាំ២០២០នេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ សីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩សរុប ២៧២នាក់ (ស្រ្តី៥៣ បុរស២១៩) និងមានអ្នកព្យាបាលជាសះស្បើយចំនួន២២៣នាក់ (ស្រ្តី៤៦នាក់ បុរស១៧៧នាក់) និងមានអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរសដ្ឋ និងឯកជនចំនួន៤៩នាក់៕  


ពាក្យទាក់ទង: កូវីដ១៩
Khcct banner

អត្ថបទទាក់ទង