Yearendyearend1140x150

ចិនស្នើឱ្យបុគ្គលមួយចំនួនរបស់អាមេរិកបញ្ចប់ការយកពាណិជ្ជកម្មទៅភ្ជាប់ជាមួយរឿងនយោ​បាយ​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន បានថែ្លងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ៣ ខែសីហាថា ប្រទេសចិនអំពាវនាវដល់បុគ្គលមួយចំនួនរបស់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ការយកបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅផ្សារភ្ជាប់ជាមួយរឿងនយោបាយទៀត ហើយបញ្ឈប់ការអនុវត្តនូវគោលនយោបាយរើសអើងដោយប្រើប្រាស់ខុសទំនងនូវទស្សនៈ"សន្តិសុខជាតិ"។

ការអំពាវនាវនេះ គឺធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថា នឹងចាត់វិធានការចំពោះក្រុមហ៊ុនផលិតកម្មវិធីគ្រឿងទន់របស់ចិនមួយចំនួនខណៈក្រសួងការបរទេសចិនឆ្លើយតបថា បញ្ឈប់ការយកបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅផ្សារភ្ជាប់ជាមួយរឿងនយោបាយ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ទង្វើរបស់សហរដ្ឋអាមេរិកក្នុងការគាបសង្កត់សហគ្រាសចិន គឺល្មើសនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការបើកចំហ មានតម្លាភាពនិងមិនរើសអើង ប្រទេសចិនសម្តែងការប្រឆាំងជាដាច់ខាតចំពោះរឿងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង