Yearendyearend1140x150
Img 0571

រដ្ឋាភិបាលត្រៀមថវិកា៣០០លានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងពេលនិងក្រោយវិបត្តិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្ដម រស់ ស៊ីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាបន្ថែមចំនួន ៣០០លានដុល្លារពីប្រភពថវិការដ្ឋ ដើម្បីគាំទ្រ និងជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចសម្រាប់វិស័យសំខាន់ៗក្នុងអំឡុងពេលមានវិបត្តិនិងក្រោយវិបត្តិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម(SMEs)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលមានវិបត្តិនិងក្រោយវិបត្តិ ដោយគ្រោងនឹងបង្កើតក្រុមប្រឹក្សាគោលនយោបាយ ដើម្បីដឹកនាំសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់គម្រោងហិរញ្ញប្បទាន។

ធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) បាននិងកំពុងអនុវត្តគម្រោងសហហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់សរុប ១០០លានដុល្លារក្នុងបដិភាគស្មើគ្នា ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ ដើម្បីផ្ដល់ឥណទានដែលមានការប្រាក់ទាបដល់SMEs ក្នុងវិស័យអាទិភាពសំដៅជួយជំរុញសកម្មភាពផលិតផលកម្មក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩។

ការផ្ដល់ហិរញ្ញប្បទាននេះក៏ជួបប្រទះនឹងបញ្ហាអត្រាការប្រាក់ខ្ពស់ដូចជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមានបញ្ហាកង្វះទ្រព្យធានា នឹងមិនទាន់បានចុះបញ្ជី ឬទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអនុវត្តតាមយន្តការរួមមាន សហការជាមួយអ្នកធានាឥណទាន និងបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ។

ចំពោះអតិថិជនដែលបានទំនាក់ទំនង និងស្នើសុំឥណទានបានកើនឡើងដល់ ៤៣០នាក់គិតត្រឹមថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុបប្រមាណ ៤២លានដុល្លារ។ ទឹកប្រាក់ឥណទានបានអនុម័តមានចំនួនសរុប ១១.៣៧៨.០០០ដុល្លារ ផ្ដល់ដល់អតិថិជនចំនួន ៩៨នាក់។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមានតួនាទីជាធនាគារគោលនយោបាយ និងពាណិជ្ជកម្មក្នុងការផ្ដល់ហិរញ្ញប្បទាន ដើម្បីកុំទ្រការអភិវឌ្ឍក្នុងវិស័យអតិភាព និងមានភារកិច្ចសំខាន់ៗដូចជា ផ្ដល់ហិរញ្ញប្បទានក្នុងលក្ខខណ្ឌអនុគ្រោះដល់SMEs ផ្តល់គោលនយោបាយគាំទ្រដល់SMEs និងទទួលប្រាក់បញ្ញើ ផ្ដល់សេវាទូទាត់ប្រាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩ SMEs
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង