Cct850x100 1

ក្រសួងកសិកម្មបង្កើតគណៈកម្មការចុះបង្រៀនពលរដ្ឋពី«បច្ចេកទេស»ចិញ្ចឹមកូនត្រីពូជ,កង្កែប

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ស្របពេលដែលកម្ពុជាកំពុងរងគ្រោះដោយជំងឺកូវីដ១៩ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្កើតគណៈកម្មការសម្រាប់អនុវត្តសកម្មភាពនារីវប្បកម្ម ក្នុងកំឡុងពេលកូវីដ១៩។គណៈកម្មការនេះ រៀបចំឡើងដើម្បីរៀបចំតង់ប្លាស្ទិកសម្រាប់ដាក់ចិញ្ចឹម បង្រៀនបច្ចេកទេសចិញ្ចឹម ដាក់កូនត្រីពូជ និងកូនកង្កែប ដោយតាមដាន និងវាយតម្លៃ ផ្ដល់អនុសាសន៍ដល់កសិករ។

គណៈកម្មការកណ្ដាលមានភារកិច្ចទទួលដឹកនាំក្រុមការងារនីមួយៗរហូតដល់ចប់កម្មវិធី ដែលមានលោកបណ្ឌិត ហាវ វិសិដ្ឋ ជាប្រធាន,លោក ថាយ សុមុនី ជាអនុប្រធានទទួលបន្ទុកក្រុមការងារទី១, លោកជិន ជា ជាអនុប្រធានទទួលបន្ទុកក្រុមកាងារទី២, លោកស្រី ឈី សាវរី ជាអនុប្រធានទទួលបន្ទុកក្រុមកាងារទី៣ និង លោកស្រីឌុច សុធារី ជាអនុប្រធានទទួលបន្ទុកក្រុមកាងារទី ៤។

ប្រការ៣នៃសេចក្តីសម្រេចបានគូនបញ្ជាក់ថា គណៈកម្មការកណ្ដាលមានភារកិច្ចជ្រើសរើសកសិករតាមខេត្តគោលដៅទាំង១០ ដើម្បីរៀបចំតង់ប្លាស្ទិកសម្រាប់ដាក់ចិញ្ចឹម បង្រៀនបច្ចេកទេសចិញ្ចឹម ដាក់កូនត្រីពូជ និងកូនកង្កែប ដោយតាមដាន និងវាយតម្លៃ ផ្ដល់អនុសាសន៍ដល់កសិករបន្ថែម និងរៀបចំរបាយការណ៍បញ្ចប់សកម្មភាពតាមក្រុមការងាររបស់ខ្លួនឱ្យបានសម្រេចលទ្ធផលល្អ។

ខេត្តដែលត្រូវអនុវត្តគម្រោងនេះ មានដូចជា ខេត្តត្បូងឃ្មុំ, រតនគិរី, មណ្ឌលគិរី, ព្រះវិហារ ឧត្តរមានជ័យ, ប៉ៃលិន, កំពត, ព្រះសីហនុ ,ស្វាយរៀង និងខេត្តកំពង់ស្ពឺ។

ជាការកត់សម្គាល់ ការសម្រេចរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទពេលនេះ ធ្វើឡើងក្រោមពីការណែនាំពីសម្តេច ហ៊ុន សែន ក្នុងពេលដែលសម្តេចចុះទស្សនកិច្ចការចិញ្ចឹម ដាក់កូនត្រីពូជ និងកូនកង្កែបនៅក្នុងខេត្តព្រៃវែង។

ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចហ៊ុន សែន ក៏បានគាំទ្រនិងលើកទឹកចិត្តប្រជាកសិករនៅតាមបណ្ដាខេត្តឱ្យខិតខំប្រឹងប្រែង បង្ករបង្កើនផល និងចិញ្ចឹមសត្វ តាមលទ្ធភាព ដើម្បីជាការផ្គត់ផ្គង់ជីវភាព ក៏ដូចជាកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅស្រុកនាកំឡុងពេលកូវីដ១៩នេះ៕

Khcct banner

អត្ថបទទាក់ទង