Yearendyearend1140x150

តុលាការ៖លោកកឹម សុខា កំពុងធ្វើសកម្មភាពបំពានលើការសម្រេចរបស់តុលាការ

នយោបាយ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក កឹម សុខា 

ភ្នំពេញ៖ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ កក្កដា បានចេញនូវលិខិតក្រើនរំលឹកដល់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិឱ្យគោរពតាមការសម្រេចរបស់តុលាការទាក់ទងនឹងការដាក់ការត្រួតពិនិត្យតាមផ្លូវតុលាការ។

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា យោងតាមក្រុមជំនុំជម្រះ បានទទួលរបាយការណ៍របស់មន្រ្តីនគរបាលយុត្តិធម៍ បញ្ជាក់ថា លោកកឹម សុខា បានធ្វើសកម្មភាពមួយចំនួន ជាពិសេសនៅតាមបណ្ដាខេត្ត ដោយបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដ៏ដូចជាការប្រមូលផ្ដុំ ជួបជុំជាមួយអ្នកគាំទ្រខ្លួន ក្រោមរូបភាពផ្សេងៗ។

បើតាមក្រុមប្រឹក្សាជំនុំជម្រះ បានចាត់ទុកសកម្មភាពនេះ បានកំពុងធ្វើផ្ទុយនឹងការសម្រេចរបស់តុលាការ ដែលរូបលោកកំពុងធ្វើសកម្មភាពមួយចំនួន នៅតាមបណ្ដាខេត្ត ដូចជាការជួបជុំប្រជាជនតាមមូលដ្ឋាន និងក្រោមរូបភាពផ្សេងៗ។អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវលើជនជាប់ចោទ។

ក្រុមជំនុំជម្រះបានបញ្ជាក់ថា ដើម្បីធានាបាននូវការគោរពកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដូចជាសន្តិសុខផ្ទាល់ខ្លួន និងផលប្រយោជន៍ស្របច្បាប់របស់ជនជាប់ចោទសម្រាប់សវនាការបន្ត ជនជាប់ចោទ ត្រូវមានស្មារតីគោរពឱ្យបានហ្មត់ចត់ ម៉ឹងម៉ាត់ និងប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានដាក់ជូន រហូតសាលក្រមត្រូវបានប្រកាស។

សូមជម្រាបជូនថា កាលពីថ្ងៃ ១០ វិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តដាក់ជនត្រូវចោទឱ្យជាប់កាតព្វកិច្ចជាក់លាក់មួយចំនួន ជាពិសេសហាមជនត្រូវចោទ និងត្រូវធ្វើសកម្មភាពនយោបាយនោះឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង